Back

Explore every episode of the podcast វិភាគរឿងសាមកុក

Dive into the complete episode list for វិភាគរឿងសាមកុក. Each episode is cataloged with detailed descriptions, making it easy to find and explore specific topics. Keep track of all episodes from your favorite podcast and never miss a moment of insightful content.

Rows per page:

1–42 of 42

TitlePub. DateDuration
ការបះបោររបស់ពួកកន្សែងលឿងមុនរឿងសាមកុក17 sept. 202300:13:12

អ្នកមើលរឿងសាមកុកច្រើនតែលឺពាក្យថា ពួកបះបោរកន្សែងលឿង។ ហេតុនេះខ្ញុំនឹងលើកយកប្រវត្តិនៃការងើបឡើងបះបោររបស់ក្រុមនេះ និងការដួលរលំទៅវិញក្រោមទ័ពរាជការ។

ប្រវត្តិរបស់ម៉ាឆាវ17 sept. 202300:08:48

ម៉ាឆាវ ជាមេទ័ពវ័យក្មេងដែលអាចប្រយុទ្ធស្មើនឹងចាងហ្វីបាន ហើយថែមទាំងត្រូវលីវប៉ីតែងតាំងជាមេទ័ពខ្លាទៀតផង។ តើប្រវត្តិរបស់គាត់បែបណា ហើយគាត់បាត់មុខទៅណាបន្ទាប់បានដំណែងជាសម្តេចហើយនោះ?

ឆាវឆាវខ្លាចបរាជ័យ តែនិយាយខុសពីចិត្ត25 août 202300:11:24

ក្នុង episode នេះ ខ្ញុំនឹងលើកយកទ្រឹស្តីឆាវឆាវមួយទៀតដែលហួសសម័យ និងមិនគួរយកមកប្រើក្នុងឋានៈជាអ្នកដឹកនាំ។​ បរាជ័យ ត្រូវតែគួរឱ្យខ្លាច ហើយបរាជ័យត្រូវតែជៀសវាង។ ខ្ញុំនឹងឱ្យហេតុផលរបស់ខ្ញុំ ហើយអ្នកទាំងអស់គ្នាអាចសម្រេចដោយខ្លួនឯង។

អ្នកម្នាងឆាវ ដែលជួយការពារស្តេចហាន25 août 202300:08:27

គ្រួសារឆាវទាំងអស់សុទ្ធតែចង់ទម្លាក់រាជវង្សហាន ដើម្បីកសាងរាជវង្សថ្មីដែលជារបស់គ្រួសារខ្លួនឯង លើកលែងតែម្នាក់ គឺឆាវជៀ។ ឆាវជៀ ក្រោយមកក៏ក្លាយជាព្រះមហេសីសៀនមូ និងជាអ្នកដែលការពាររាជវង្សចុងក្រោយគេ មុនពេលស្តេចហានដាក់រាជ្យ។

លូស៊ូចង់ចាត់ការគួនអុីយកជីងចូវ (ក្នុងសៀវភៅ)25 août 202300:11:06

នៅក្នុងសៀវភៅ លូស៊ូមិនចង់ជួយគួនអ៊ីទេ ព្រោះគាត់ជារៀបចំល្បិចហៅគួនអ៊ីឱ្យមកចូលរួមពិធីជប់លៀង។ គួនអ៊ីមកតាមការអញ្ចើញ ដោយមានទ័ពចាំធ្វើជាជំនួយ។ តើយល់យ៉ាងណាដែរក្នុងវគ្គនេះ?

តើពេទ្យទេវតាហួធួមានមែនឬអត់?24 août 202300:08:27

នៅក្នុងរឿង ហួធួ បានព្យាបាលរបួសដៃដែលត្រូវព្រួញពិសរបស់គួនអ៊ី ក្នុងសង្គ្រាមហ្វានឆឹង។ ក្រោយមកទៅព្យាបាលក្បាលរបស់ឆាវឆាវ តែត្រូវឆាវឆាវចាប់ដាក់គុក ព្រោះសង្ស័យ។

តើហួធួជាគ្រូពេទ្យបែបណា?

អ្នកដែលឆាវឆាវមិនអាចយកចិត្តបាន24 août 202300:12:19

ឆាវឆាវពូកែយកចិត្តមនុស្ស ប៉ុន្តែមិនមែនយកចិត្តបានគ្រប់គ្នាទេ។ ក្នុង episode នេះខ្ញុំនឹងលើកយកតួអង្គសំខាន់ដែលឆាវឆាវមិនអាចយកចិត្តបាន ហើយបែរជាក្លាយជាគ្រោះ ឬឧបសគ្គដល់ឆាវឆាវទៅវិញ។

តើមកពីមូលហេតុអ្វីបានជាឆាវឆាវយកចិត្តពួកគេមិនបាន?

យ៉ាងសៀវ អស់ជីវិត ព្រោះទាយចិត្តឆាវឆាវ24 août 202300:12:20

យ៉ាងសៀវ ជាទីប្រឹក្សាវាយក្មេង ដែលបម្រើឆាវឆាវ ក្នុងជំនាន់ដែលឆាវភី និងឆាវជឺប្រជែងគ្នាយកដំណែង។ យ៉ាងសៀវ មានភាពឆ្លាតវៃ អាចទាយដឹងពីចិត្តរបស់ឆាវឆាវ ធ្វើឱ្យគេគ្រប់គ្នាស្ងើចសរសើរ។​

តើខ្សែជីវិតយ៉ាងសៀវ ទៅជាយ៉ាងណា បើឆ្លាតម្លឹងៗ?

តើវ៉ាងអុីងជាអ្នកណា?23 août 202300:11:27

វ៉ាងអុីង ប្រើល្បិចស្រីស្អាតបំបែកបំបាក់លីពូ និងតុងជួ ទើបអាចយកជីវិតតុងជួបាន។ តើវ៉ាងអុីងមានប្រវត្តិបែប?

ប្រវត្តិរបស់ធានហ្វឹង ទីប្រឹក្សាយានសាវ23 août 202300:09:04

តើធានហ្វឹងមានប្រវត្តិបែបណា មុននឹងត្រូវជួបនឹងគ្រោះដល់ជីវិតក្រោមបញ្ជារបស់យានសាវ?

ប្រវត្តិរបស់ស៊ីយ៉ូវ17 août 202300:09:32

ស៊ីយ៉ូវ ជាតួអង្គសំខាន់ក្នុងសង្គ្រាមគួនទូរវាងឆាវឆាវ និងយានសាវ។ ក្រោយការចុះចូល គាត់បានធ្វើឱ្យយានសាវបរាជ័យយ៉ាងខ្លាំង។ តើមូលហេតុអ្វីបានជាស៊ីយ៉ូវមកចុះចូលនឹងឆាវឆាវ?

ម្តាយរបស់ស៊ីស៊ូ17 août 202300:13:13

ក្នុង episode នេះ ខ្ញុំនឹងលើកយកវគ្គដែលម្តាយស៊ីស៊ូឈ្លោះគ្នានឹងឆាវឆាវ និងជេរស្តីកូនប្រុសរបស់ខ្លួន មុននឹងសម្រេចចិត្តសម្លាប់ខ្លួន។

ខ្ញុំក៏បានដកស្រង់ចំណុចល្អៗពីវគ្គនេះដែរ។ តើយើងរៀនបានអ្វីខ្លះពីតួអង្គនេះ?

តើចាងហ្វីមានគុណសម្បត្តិអ្វីខ្លះ?17 août 202300:09:45

ចាងហ្វីជាមេទ័ពខ្លាំងដែលបានសាងគុណសម្បត្តិយ៉ាងច្រើន ប៉ុន្តែជាមនុស្សដែលប្រើហិង្សា និងមិនខ្វល់ពីអ្នកក្រោមបង្គាប់របស់គាត់។ ចាងហ្វីមានឋានៈជាអ្នកដឹកនាំ តែគ្មានឬកពាជាអ្នកដឹកនាំ ហេតុនេះទើបគាត់ត្រូវកូនចៅខ្លួនឯងសម្លាប់។

ទ្រឹស្តីហួសសម័យមួយទៀតរបស់ឆាវឆាវ13 août 202300:06:40

ក្នុងepisodeនេះ ខ្ញុំនឹងលើកឡើងពីទ្រឹស្តីហួសសម័យមួយទៀតរបស់ឆាវឆាវក្នុងរឿងសាមកុក មកបកស្រាយ។ ផេកដែលផុសរឿងសាមកុក ក៏ចែករំលែកសម្តីនេះ ធ្វើដូចជាពាក្យគន្លឹះសម្រាប់មេដឹកនាំអ៊ីចឹង។ គេថា ឆាវអាម៉ាន ដឹងខុស កែកំហុស តែមិនទទួលកំហុស។ ពាក្យនេះចេញពីមាត់ជូកឺលៀង និងស៊ីងអុីដែលជាទីប្រឹក្សារបស់ឆាវឆាវផង។

ចាវជឺឡុង មេទ័ពដែលមកជំនួសកន្លែងលីពូ12 août 202300:14:20

ខ្ញុំជឿថា អ្នកមើលរឿងសាមកុកច្រើនណាស់ដែលចូលចិត្តតួអង្គចាវជឺឡុង។ បើមើលតាមសំណូមពរឱ្យធ្វើ episode ទាក់ទងនឹងចាវជឺឡុងក៏មានមិនតិចដែរ។

ក្នុង episode នេះនឹងនិយាយពីចាវជឺឡុង និងរឿងខ្លះដែលគេមិនបានដាក់បញ្ចូលក្នុងរឿង។

ហេតុអ្វីគួនអ៊ីមិនសម្លាប់ឆាវឆាវនៅផ្លូវហួយ៉ុង?11 août 202300:05:54

ជូកឺលៀងបញ្ជាឱ្យគួនអ៊ីមកចាំចាប់ឆាវឆាវ តែគួនអ៊ីបែរជាបណ្តោយឱ្យឆាវឆាវរត់រួច។ គាត់សុខចិត្តទទួលទោសពីជូកឺលៀង។

តើមកពីហេតុអ្វីបានជាគួនអ៊ីសម្រេចចិត្តដោះលែងឆាវឆាវ នៅផ្លូវបំបែកហួយ៉ុង? តើគួនអ៊ីភ្លេចគិតថាឆាវឆាវជាចោរក្បត់ដែលលីវប៉ីចង់កំចាត់ហើយឬយ៉ាងណា?

ហេតុអ្វីឆាវឆាវមិនដាច់ចិត្តសម្លាប់គួនអ៊ី?11 août 202300:08:21

សំណួរដែលខ្ញុំទទួលបានមួយ គឺហេតុអ្វីឆាវឆាវមិនសម្លាប់គួនអ៊ី ហើយឱ្យគួនអ៊ីរត់ទៅរកលីវប៉ីវិញទៀត?

គួនអ៊ីជាករណីពិសេសសម្រាប់ឆាវឆាវ ហើយក្នុង episode នេះ ខ្ញុំនឹងបង្ហាញមូលហេតុដែលខ្ញុំរកឃើញក្នុងសៀវភៅប្រលោមលោក។

គួនអ៊ី និងទោសរបស់អំណួត10 août 202300:15:25

គួនអ៊ីមានចំណុចល្អច្រើនដែលមនុស្សគ្រប់គ្នាកោតសរសើរ ប៉ុន្តែចំណុចអាក្រក់របស់គាត់ដែលធំជាងគេ គឺអំណួត។

ក្នុង episode នេះខ្ញុំនឹងលើកពីគុណវិបត្តិរបស់អំណួតមកនិយាយ។

ប្រវត្តិរបស់យានស៊ូ07 août 202300:10:43

យានស៊ូ ជាត្រកូលយានម្នាក់ទៀតដែលហ៊ានប្រកាសខ្លួនជាស្តេចថ្មីមុនគេ ហើយក៏ជាអ្នកដែលត្រូវគេព្រួតដៃគ្នាដើម្បីកម្ចាត់ចោលដែរ។

តើយានស៊ូមានប្រវត្តិបែបណា ហើយតើការបរាជ័យរបស់គាត់កើតឡើងមកពីអ្វី?

យានសាវ និងមូលហេតុដែលគាត់បរាជ័យក្រោមដៃឆាវឆាវ06 août 202300:09:22

តើចង់ដឹងពីប្រវត្តិរបស់យានសាវដែរទេ?​ យានសាវ និងឆាវឆាវជាមិត្តចាស់នឹងគ្នា ប៉ុន្តែពួកគេបែរជាត្រូវកាប់សម្លាប់គ្នាដើម្បីទឹកដី និងអំនាចទៅវិញ។

តើយានសាវចាញ់ដោយរបៀបណា?

ការជួបគ្នារបស់បងប្អូនបីនាក់ (ក្នុងសៀវភៅ)05 août 202300:12:42

តើលីវប៉ី គួនអ៊ី និងចាងហ្វី​ជួបគ្នាដោយរបៀបណា ហើយមូលហេតុអ្វីបានជាពួកគេសម្រេចថាយកគ្នាជាបងប្អូន?

ក្នុង episode នេះខ្ញុំនឹងលើកយកពីគុណសម្បត្តិក្នុងសង្គ្រាមដំបូងរបស់ពួកគេផងដែរ។

ចិត្តធម៌របស់លីវប៉ី ជាគ្រោះ ឬក៏ជាលាភ?03 août 202300:14:15

តើការប្រើប្រាស់ចិត្តធម៌ជាគោលការណ៍ក្នុងការដឹកនាំ ជារឿងល្អ ឬមិនល្អ?

តើជូកឺលៀងបម្រើលីវប៉ី ឬបម្រើហាន?03 août 202300:07:18

ជូកឺលៀងចុះពីលើភ្នំ ដើម្បីអ្នកណាឱ្យប្រាកដ? បើដើម្បីហាន ហេតុអ្វីមិនចុះតាំងពីយូរមក?

នាគដេក និងកូនហង្ស អ្នកណាឆ្លាតជាង?14 juil. 202300:12:37

ជូកឺលៀង និងផាងថុង សុទ្ធតែមានឈ្មោះល្បី ហើយត្រូវបានគេចាត់ទុកជាកំពូលមនុស្ស។ ជូកឺលៀង និងផាងថុង សុទ្ធតែធ្វើជាទីប្រឹក្សារបស់លីវប៉ី និងបានកសាងស្នាដៃដែលជាគ្រឹះរបស់នគរស៊ូដូចគ្នា។

ក្នុង episode នេះខ្ញុំនឹងប្រៀបធៀបតួអង្គទាំងពីរនេះដោយប្រើប្រាស់៥ចំណុចដែលខ្ញុំគិតថា អាចវាយតម្លៃថាអ្នកម្នាក់ឆ្លាតបាន។​

ស៊ឺម៉ាចាវ កាត់តាមឆាវឆាវ10 juil. 202300:13:25

ក្នុង episode នេះ ខ្ញុំនឹងប្រៀបធៀបកូនទី២របស់ស៊ឺម៉ាអ៊ី ទៅនឹងឆាវឆាវ ដោយផ្អែកលើ៥ចំណុចដែលឆាវឆាវតែងតែបញ្ចេញមកនៅក្នុងរឿង។​ ស៊ឺម៉ាចាវ ជាត្រកូលស៊ឺម៉ាដែលគួរឱ្យខ្លាចជាងគេ គាត់គឺជាឆាវឆាវដែលមានខួរក្បាលរបស់ត្រកូលស៊ឺម៉ា។

ហេតុអី្វស៊ីងអ៊ីប្រឆាំងនឹងឆាវឆាវ?10 juil. 202300:17:24

តើមូលហេតុអ្វីបានជាស៊ីងអ៊ីដែលជាមនុស្សជំនិតរបស់ឆាវឆាវប្រែជាប្រឆាំងនឹងគាត់ទៅវិញ? តើឆាវឆាវសម្លាប់ស៊ីងអ៊ីមែនទេ? ហើយហេតុអ្វីបានជាស៊ីងអ៊ីមិនចុះចូលនឹងលីវប៉ី? ចម្លើយមានក្នុង episode នេះ។

ស៊ឺម៉ាអ៊ី - សត្រូវធំរបស់គ្រួសារឆាវ10 juil. 202300:14:03

អ្នកមើលរឿងសាមកុកគិតថា លីវប៉ីជាសត្រូវធំរបស់ឆាវឆាវ តែខ្ញុំយល់ថា ស៊ឺម៉ាអ៊ីទៅវិញទេដែលជាសត្រូវធំពិតប្រាកដ។ ក្នុង episode នេះខ្ញុំនឹងលើកពីមូលហេតុដែលបង្ហាញថាស៊ឺម៉ាអ៊ីទើបជាមនុស្សគួរឱ្យខ្លាចសម្រាប់គ្រួសារឆាវ។

រៀនបញ្ចេញសមត្ថភាពតាមស៊ុនឆឹ03 juil. 202300:14:26

នេះជា episode បន្តពីវគ្គមុនដែលនិយាយពីប្រវត្តិស៊ុនឆឹ។

ក្នុងនេះ ខ្ញុំនឹងលើកយកគន្លឹះ៦ចំណុចដែលជួយឱ្យអ្នកទាំងអស់គ្នាអាចបញ្ចេញសមត្ថភាពបាន។

ស៊ុនឆឺ មានសមត្ថភាព ហើយមានឱកាសបញ្ចេញសមត្ថភាពនោះ ទើបគាត់អាចវាយយកទឹកដីតុងអ៊ូមកឱ្យគ្រួសារស៊ុនវិញបាន។

ស៊ុនឆឺ បង្កើតតុងអ៊ូដោយរបៀបណា?03 juil. 202300:20:13

ក្នុង Episode នេះ ខ្ញុំនឹងនិយាយពីប្រវត្តិរបស់ស៊ុនឆឺ និងការបង្កើតទឹកដីតុងអ៊ូ។

ស៊ុនឆឺ ត្រូវជួបសង្គ្រាមជាច្រើនដើម្បីមានទឹកដីឈរជើង និងបង្កើតអំណាចឱ្យត្រកូលស៊ុនឡើងវិញ។ ក្រោយពីឪពុកស្លាប់បាត់​ តើស៊ុនឆឺត្រូវធ្វើអ្វីខ្លះ?

ល្បិចក្រុងទទេ បំភ័យចុងតា03 juil. 202300:16:47

ក្នុង episode នេះ ខ្ញុំនឹងឆ្លើយសំណួរថាហេតុអ្វីស៊ឺម៉ាអ៊ីដកទ័ពត្រង់វគ្គជូកឺលាងប្រើល្បិចក្រុងទទេ? តើស៊ឺម៉ាអ៊ីមើលមិនដឹងល្បិចបែបនេះទេ? ឬក៏មកពីហេតុផលអ្វីផ្សេង។ ខ្ញុំក៏មានចម្លើយចំពោះការប្រើម៉ាស៊ូទៅការពារជៀធីងដែរ។

ប្រវត្តិរបស់ឧបរាជឆាវឆាវ26 mai 202300:36:34

តើអ្នកស្គាល់តួអង្គឆាវឆាវបានដល់កម្រិតណា? ក្នុង episode នេះ ខ្ញុំនឹងបន្ថែមពីផ្នែកផ្សេងទៀតនៃជីវិតឆាវឆាវដែលគេមិនបានបញ្ចូលក្នុងរឿង។

ល្បិចក្រុងទទេរបស់ជូកឺលាង និងភាពកំសាករបស់ស៊ឺម៉ាអ៊ី26 mai 202300:16:47

ក្នុង episode នេះ ខ្ញុំនឹងឆ្លើយសំណួរថាហេតុអ្វីស៊ឺម៉ាអ៊ីដកទ័ពត្រង់វគ្គជូកឺលាងប្រើល្បិចក្រុងទទេ? តើស៊ឺម៉ាអ៊ីមើលមិនដឹងល្បិចបែបនេះទេ? ឬក៏មកពីហេតុផលអ្វីផ្សេង។ ខ្ញុំក៏មានចម្លើយចំពោះការប្រើម៉ាស៊ូទៅការពារជៀធីងដែរ។

ទ្រឹស្តីអាក្រក់របស់ឆាវឆាវ និងទ្រឹស្តីធ្វើបាបខ្លួនរបស់លីវប៉ី21 mai 202300:09:08

ឆាវឆាវ និងលីវប៉ីជាតួអង្គដែលសំបូរទ្រឹស្តី ហើយត្រូវអ្នកមើលរឿងសាមកុកយកមកនិយាយតគ្នា ដើម្បីបង្ហាញថាពួកគេឆ្លាតដូចឆាវឆាវ ឬចិត្តល្អដូចលីវប៉ី។

ទ្រឹស្តីដែលល្បីជាងគេរបស់ឆាវឆាវ គឺ សុខចិត្តក្បត់មនុស្សក្នុងលោក ក៏មិនឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំដែរ។

ចំណែកទ្រឹស្តីលីវប៉ី គឺផ្ទុយគ្នាវិញ។ សុខចិត្តឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំ តែខ្ញុំមិនក្បត់មនុស្សក្នុងលោកឡើយ។

ក្រោយពីចំណាយពេលមើលរឿងប៉ុន្មានដងមក ខ្ញុំហ៊ានសន្និដ្ឋាន ទ្រឹស្តីរបស់ឆាវឆាវ ជាទ្រឹស្តីមនុស្សអាក្រក់ រីឯទ្រឹស្តីលីវប៉ី ជារបស់មនុស្សធ្វើបាបខ្លួនឯង។

លូស៊ីង - អ្នកសិក្សាដែលអាចក្លាយជាឧបរាជរបស់នគរអ៊ូ21 mai 202300:12:35

Episode នេះតពី episode មុន ដោយលើកឡើងពីជីវិតនយោបាយរបស់លូស៊ីង បន្ទាប់ពីឈ្នះសង្គ្រាមលីវប៉ី។

លូស៊ីង - អ្នកសិក្សាដែលអាចបង្ក្រាបអំណាចលីវប៉ី21 mai 202300:14:31

តើលូស៊ីងជាអ្នកណា?

ក្រោយពេលទ័ពលីវប៉ីបោះជំរុំក្នុងព្រៃ​ លូស៊ីងក៏ប្រើភ្លើងវាយលុក ទទួលបានជ័យជំនះ។ លីវប៉ីរត់ស្ទើរតែមិនរួចជីវិត។ ទូកចំបាំង និងអាវុធ ត្រូវខាងលូស៊ីងយកទាំងអស់។ សាកសពទាហានអណ្តែតពេញទឹកទន្លេរកតែផ្លូវហូរមិនរួច។ ឮ

លីវប៉ីចាញ់លូស៊ីងទាំងអាម៉ាស់។

១០ចំណុចដែលអ្នកអាចរៀនពីលូស៊ូបាន16 mai 202300:24:17

លូស៊ូ មិនត្រឹមតែជាមនុស្សមានសមត្ថភាពទេ គាត់មានចំណុចល្អជាច្រើនទៀតដែលយើងគួររៀនធ្វើតាម។ ខ្ញុំយល់ថា អ្វីដែលចាំបាច់ជាងគេគឺចំណុចទី១ ហ្នឹងឯង។

លូស៊ូ - មនុស្សពូកែដែលជួយបង្កើតស្តេចពីរនគរ15 mai 202300:13:29

តើ លូស៊ូមានប្រវត្តិបែបណា?

ក្នុង Episode នេះ ខ្ញុំនឹងនិយាយពីតួអង្គដែលខ្ញុំពេញចិត្តជាងគេ និងជាតួអង្គដែលខ្ញុំយល់ថាជាមនុស្សល្អពិតប្រាកដមែន។ លូស៊ូ ថ្វីត្បិតតែមិនឆ្លាតដល់ជូកឺលាង តែជាមនុស្សសំខាន់ដែលជួយឱ្យមាននគរបី។

លីវសាន និងការវិនាសនគរស៊ូរបស់លីវប៉ី15 mai 202300:07:57

លីវប៉ី ក្រោមការជួយជ្រោមជ្រែងរបស់ជូកឺលៀង និងមេទ័ពធំៗជាច្រើននាក់ទៀត បានបង្កើតនគរមួយដើម្បីបន្តឈ្មោះរាជវង្សហាន ហើយតាំងខ្លួនឯងជាស្តេចហានចុង។ លីវប៉ីមានកូនប្រុសស្រីប៉ុន្មាននាក់ ហើយគាត់បានជ្រើសរើសយកលីវសាន ឬអាតូវ ឱ្យធ្វើជាអ្នកស្នងដំណែង។

គួកជា ឬ ជូកឺលាងរបស់ឆាវឆាវ15 mai 202300:17:58

គួកជា ជាទីប្រឹក្សាសំខាន់ម្នាក់របស់ឆាវឆាវ ហើយត្រូវឧទ្ទេសនាមដោយស៊ីងអ៊ី។ គួកជា លាក់សមត្ថភាពខ្លួនឯង និងចូលរួមជាមួយឆាវឆាវដោយសំងាត់ ហេតុនេះមិនសូវមានអ្នកស្គាល់គាត់ច្រើនទេ។ អ្នកដែលធ្លាប់ជួបគាត់ សុទ្ធតែកោតស្ញប់ស្ញែងនឹងគាត់។ នៅអាយុ២៧ឆ្នាំ គាត់ចូលកាន់ការងារដំណាក់របស់ឧបរាជ។

ស៊ីស៊ូ ទីប្រឹក្សាដែលណែនាំលីវប៉ីទៅរកជូកឺលាង09 mai 202300:15:48

តើស៊ីស៊ូមានប្រវត្តិបែបណា ហើយធ្លាប់នៅជាមួយម្ចាស់ណាខ្លះ? Episode នេះ ខ្ញុំនឹងនិយាយលំអិតពីជីវតរបស់គាត់។

វិភាគរឿងសាមកុក - តើល្បិចច្រវាក់ចងទូក និងប្រើភ្លើងដុតជារបស់ចូវអ៊ី ឬផានថុង?08 mai 202300:14:24

ផានថុងស្រែកនៅនឹងមុខសពរបស់ចូវអ៊ីថា ល្បិចប្រើភ្លើងវាយទូកទ័ពឆាវឆាវ ជារបស់គាត់។ តើការពិតវាជារបស់អ្នកណា? ផានថុងជួបនឹងចូវអ៊ីនៅពេលណាដែរ?

វិភាគរឿងសាមកុក - សម្តីថ្លោសទាស់ត្រចៀក07 mai 202300:28:16

Episode ដំបូងរបស់វិភាគរឿងសាមកុក

© My Podcast Data · Independent project · Data from Apple & Spotify