Retour
Explorez tous les épisodes du podcast SBS Khmer - SBS ខ្មែរ
Plongez dans la liste complète des épisodes de SBS Khmer - SBS ខ្មែរ. Chaque épisode est catalogué accompagné de descriptions détaillées, ce qui facilite la recherche et l'exploration de sujets spécifiques. Suivez tous les épisodes de votre podcast préféré et ne manquez aucun contenu pertinent.
| Titre | Date | Durée | |
|---|---|---|---|
| កូនខ្មែរពីររូបដែលឈ្នះពានរង្វាន់ Victorian Global Learning Awards | 25 août 2026 | 00:14:28 | |
បងប្អូនបង្កើតពីរនាក់ គឺកញ្ញា តែ ម៉ីលី និងប្អូនប្រុស តែ គុយស៊ីង គឺជាសិក្សានុសិស្សខ្មែរ ដែលជាម្ចាស់ពានរង្វាន់ Global Citizenship Awards ប្រចាំឆ្នាំ២០២៦ នៃកម្មវិធីពានរង្វាន់ប្រចាំឆ្នាំរបស់រដ្ឋវិចថូរៀ- Victorian Global Learning Awards ដែលប្រារព្ធឡើងដើម្បីអបអរសាទរដល់ឧត្តមភាពរបស់សិស្សអន្តរជាតិ ក៏ដូចជាសាលារៀន និងគ្រួសារដែលផ្តល់ការស្នាក់នៅសម្រាប់កូនសិស្ស សម្រាប់ការចូលរួមដ៏លេចធ្លោជាសកល។ | |||
| នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ | 25 août 2026 | 00:04:29 | |
** ការវិភាគថ្មីឃើញថា យុវជនវ័យក្មេងមានហានិភ័យកាន់តែខ្ពស់ក្នុងការក្លាយជាមនុស្សជំនាន់ដំបូងនៃជីវភាពកាន់តែយ៉ាប់យ៉ឺន ក្នុងប្រទេសអូស្ត្រាលីសម័យទំនើប។ ** រដ្ឋញូសៅវែលបង្ហាញកំណែទម្រង់ល្បែងស៊ីសងដ៏សំខាន់មួយ បន្ទាប់ពីការស៊ើបអង្កេតថ្នាក់ជាតិ។ ** ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សីចាប់ផ្តើមអនុវត្ត បន្ទាប់ពីថនិកសត្វសមុទ្រពីរក្បាលដំបូងបានឆ្លងជំងឺនេះ។ | |||
| When can my teenager start work in Australia? - តើពេលណាទើបកូនៗវ័យជំទង់របស់ខ្ញុំ អាចចាប់ផ្តើមធ្វើការនៅប្រទេសអូស្ត្រាលីបាន? | 25 août 2026 | 00:12:06 | |
Teenagers in Australia can undertake paid work under certain restrictions, with general employment rights also protecting young workers. Here’s what you need to know as a parent or guardian of a worker under 18. - ក្មេងជំទង់នៅក្នុងប្រទេសអូស្ត្រាលី អាចធ្វើការងារដែលទទួលបានប្រាក់ឈ្នួល ក្រោមលក្ខខណ្ឌជាក់លាក់មួយចំនួន ហើយក៏មានសិទ្ធិការងារជាទូទៅ ការពារបុគ្គលិកកម្មករវ័យក្មេងផងដែរ។ នេះជាអ្វីដែលអ្នកត្រូវដឹងក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាល របស់បុគ្គលិកកម្មករដែលមានអាយុក្រោម ១៨ឆ្នាំ។ | |||
| នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ | 22 août 2026 | 00:03:51 | |
** មនុស្សជាងប្រាំម៉ឺននាក់ ចុះហត្ថលេខាលើញត្តិមួយ អំពាវនាវឱ្យរដ្ឋាភិបាលដាក់សិទ្ធិមនុស្សនៅចំកណ្តាលនៃច្បាប់អូស្ត្រាលី។ ** រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី និយាយជាមួយសមភាគីអ៊ីស្រាអែល អំពីការស៊ើបអង្កេតព្រហ្មទណ្ឌ លើការវាយប្រហារដែលបានសម្លាប់បុគ្គលិកជំនួយអូស្ត្រាលី Zomi Frankcom។ ** ការងាប់នៃសត្វស្លាបយ៉ាងច្រើន ត្រូវបានរាយការណ៍នៅទូទាំងរដ្ឋថាសម៉ាញៀ និងរដ្ឋអូស្រ្តាលីខាងត្បូង ខណៈដែលអាជ្ញាធរបន្តស្វែងរកការអនុម័តសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សី។ | |||
| ប្រេសិតពិសេសទើបតែងតាំងថ្មី លោកស្រី កឹម មនោវិទ្យា ជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា | 21 août 2026 | 00:04:39 | |
ក្រោយទទួលបាននូវការតែងតាំងជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២០ ខែសីហា កូនស្រីរបស់លោកកឹមសុខា គឺលោកស្រី កឹម មនោវិទ្យា បានជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារអំពីជម្លោះព្រំដែនកម្ពុជា-ថៃ និងអំពីសក្តានុពលរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគពីអឺរ៉ុប។ | |||
| នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ | 21 août 2026 | 00:10:30 | |
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកសេដ្ឋកិច្ចព្រមានថា ទិសដៅនៃបំណុលរបស់រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីដែលមានលើសពីមួយទ្រីលានដុល្លារជាលើកដំបូង គឺជាក្តីកង្វល់មួយ។ ** ការស៊ើបអង្កេតរបស់សភាសហព័ន្ធ លើគុណតម្លៃនៃអន្តោប្រវេសន៍ជំនាញ។ ** អតីតរដ្ឋមន្ត្រីប៉ូលិសរដ្ឋញូសៅវែល លោក David Elliott ចូលបង្ហាញខ្លួននៅចំពោះមុខការស៊ើបអង្កេតអំពើពុករលួយ ដើម្បីផ្តល់ភស្តុតាង។ | |||
| ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមេតា ត្រូវឪពុកម្តាយប្តឹងនៅក្នុងសវនាការជាប្រវត្តិសាស្ត្រ | 20 août 2026 | 00:12:20 | |
ការកាត់ក្តីដ៏សំខាន់មួយនៅសហរដ្ឋអាមេរិកកំពុងដាក់ទំនាក់ទំនងរវាងកុមារ និងប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យឡើងវិញ។ រដ្ឋចំនួន២៩ របស់សហរដ្ឋអាមេរិក កំពុងតតាំងក្តីនឹងក្រុមហ៊ុន Meta ដោយចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះថា បានរចនាមុខងារនៅលើ Facebook និង Instagram ដើម្បីរក្សាអ្នកប្រើប្រាស់វ័យក្មេងឱ្យនៅចូលរួម ទោះបីជាមានហានិភ័យដល់សុខុមាលភាពរបស់ពួកគេក៏ដោយ។ Meta បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដែលថា វេទិការបស់ខ្លួនត្រូវបានរចនាឡើងដើម្បីពង្វក់ឱ្យញៀន ឬធ្វើបាបកុមារ ហើយនិយាយថាខ្លួនបានចំណាយពេលជាច្រើនឆ្នាំដើម្បីបង្កើតការការពារសម្រាប់អ្នកប្រើប្រាស់វ័យក្មេង។ ប៉ុន្តែក្រៅពីអំណះអំណាងផ្នែកច្បាប់ គឺមានក្រុមគ្រួសារដែលនិយាយថា កូនៗរបស់ពួកគាត់បានចំណាយនូវតម្លៃដែលខ្ពស់បំផុតមិនអាចកាត់ថ្លៃបាន នោះគឺអាយុជីវិតរបស់ពួកគេ។ | |||
| នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ | 20 août 2026 | 00:04:06 | |
**អត្រាគ្មានការងារធ្វើកើនឡើង០,១%ក្នុងខែកក្កដា ឡើងដល់ ៤,៥%។ ** ប្រជាជនអូស្ត្រាលីជាងប្រាំលាននាក់នឹងឃើញការកើនឡើងនៃប្រាក់ជំនួយសន្តិសុខសង្គមរបស់ពួកគេ ចាប់ពីថ្ងៃទី ២០ ខែកញ្ញា។ ** អ្នកជំនាញសន្តិសុខតាមអ៊ីនធឺណិតស្វាគមន៍ចំពោះវិធានការឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ទទួលខុសត្រូវកាន់តែច្រើនចំពោះការបោកប្រាស់តាមអនឡាញ។ | |||
| ប៉ូលិសចរាចរណ៍ នឹងបើកប្រតិបត្តិការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ នៅកម្ពុជាឡើងវិញ | 19 août 2026 | 00:05:58 | |
ក្នុងឆមាសទី១ នៅឆ្នាំ២០២៦ នេះ ពោលគឺគិតចាប់ពីមករា ដល់ខែមិថុនា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា បានកើតឡើង ១២៧៩ករណី បណ្តាលឱ្យស្លាប់ចំនួន ៧៧៣នាក់ និងរងរបួសចំនួន ១.៩៤៤នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥ គឺគ្រោះថ្នាក់ចរាចរណ៍រយៈពេលកន្លះឆ្នាំនេះ បានកើនឡើង ២១៣ករណី ស្មើ ២០ភាគរយ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ | |||
| នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ | 19 août 2026 | 00:12:28 | |
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលី និងថៃ សន្យាសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ខណៈដែលមេដឹកនាំជួបគ្នានៅទីក្រុងខេនបេរ៉ា។ ** កីឡាករបាល់ទាត់អូស្រ្តាលីAFLប្រាំនាក់ ត្រូវបានបញ្ឈប់ពីការងារសម្រាប់រដូវកាលនេះ ខណៈដែលប៉ូលីសកំពុងស៊ើបអង្កេតករណីរំលោភបំពានផ្លូវភេទ។ ** អ្នកផ្តល់ព័ត៌មានសំងាត់ពីក្រុមហ៊ុន Meta ម្នាក់និយាយថា ក្រុមហ៊ុននេះបានលាក់បាំងទំហំពិត នៃគ្រោះថ្នាក់ដល់ក្មេងជំទង់។ | |||
| កម្ពុជាតែងតាំងកូនស្រីច្បងរបស់លោក កឹម សុខា ធ្វើជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត | 19 août 2026 | 00:06:10 | |
កូនស្រីច្បងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតាំងតាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានឋានៈស្មើរដ្ឋមន្ត្រី។ មុនការតែងតាំងកូនស្រីច្បងលោក កឹម សុខា ឲ្យទទួលបានឋានៈខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដូចនេះ បានធ្វើឡើង បន្ទាប់ពីកញ្ញា កឹម មនោវិទ្យា បានចូលជួបជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែសីហា ជាមួយលោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន និងចុងក្រោយ កញ្ញា កឹម មនោវិទ្យា បានជួបលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។ | |||
| នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ | 18 août 2026 | 00:04:33 | |
** អ៊ីរ៉ង់ព្រមានថាខ្លួននឹងបន្ត «ការវាយលុក» ខណៈដែលការចរចាជាមួយសហរដ្ឋអាមេរិកនៅតែជាប់គាំង។ ** រដ្ឋាភិបាលអូស្រ្តាលីប្រឈមមុខនឹងការបោះឆ្នោតដ៏សំខាន់នៅព្រឹទ្ធសភា លើការផ្សាយពាណិជ្ជកម្មល្បែងស៊ីសង។ ** ក្តីបារម្ភដែលថាសំណើកាត់បន្ថយ NDISដែលបានដាក់ស្នើ នឹងដាក់សម្ពាធលើក្រុមគ្រួសារ។ | |||
| What are the rules for taking photos in Australia? - ការថតរូបភាពដោយស្របច្បាប់នៅក្នុងប្រទេសអូស្រ្តាលី | 18 août 2026 | 00:11:05 | |
Whether you’re new to taking photographs, a social media content creator or a professional photographer, it’s important to be aware of where you can and can’t take photographs. Here’s what to consider before you take that perfect photograph, legally. - មិនថាលោកអ្នកគឺជាអ្នកបង្កើតមាតិការសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកថតរូបអាជីព ឬអ្នកដែលទើបតែចាប់ផ្តើមថតរូបដំបូងៗនោះទេ វាជារឿងសំខាន់ដែលត្រូវដឹងអំពីកន្លែងដែលអ្នកអាច និងមិនអាចថតរូបបាន។ នេះជាអ្វីដែលអ្នកត្រូវពិចារណា មុនពេលថតរូបដ៏ល្អឥតខ្ចោះបានតាមផ្លូវច្បាប់។ | |||
| #116 Visiting a vet (Med) - សិក្សាភាសាអង់គ្លេសភាគទី116៖ ការជួបពេទ្យសត្វ | 17 août 2026 | 00:14:44 | |
Learn English useful for talking about your sick pet. Practise everyday phrases for explaining when an animal is not eating, drinking, or acting normally. - សិក្សាភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពីសត្វចិញ្ចឹមរបស់អ្នកដែលឈឺ។ អនុវត្តឃ្លាប្រចាំថ្ងៃសម្រាប់ពន្យល់នៅពេលដែលសត្វមិនស៊ីចំណី មិនផឹកទឹក ឬក៏មិនប្រក្រតី។ Keep practising the phrases from this episode and test what you’ve learned with our quiz here. - Keep practising the phrases from this episode and test what you’ve learned with our quiz here. | |||
| នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ | 15 août 2026 | 00:04:21 | |
** សិស្សនិស្សិតនៅទីក្រុងមែលប៊នបានប្រមូលផ្តុំគ្នាប្រឆាំងនឹងគោលនយោបាយគណបក្ស One Nation ។ ** ប្រាក់កម្ចីថ្មីសម្រាប់ទិញផ្ទះវិនិយោគ បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីប្រកាសកញ្ចប់ថវិកាខែឧសភាមក។ ** ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី កំពុងស៊ើបអង្កេតឧប្បត្តិហេតុនៅលើផ្លូវយន្តហោះរត់ នៅអាកាសយានដ្ឋានស៊ីដនី។ | |||
| ការចែករំលែកបទពិសោធន៍នៃការបរិច្ចាគឈាមជាទៀងទាត់នៅក្នុងប្រទេសអូស្រ្តាលី | 14 août 2026 | 00:12:53 | |
ប្រទេសអូស្ត្រាលីមានប្រព័ន្ធនៃការផ្តល់ឈាម ឬបរិច្ចាគឈាម ដែលមានសុវត្ថិភាពបំផុតមួយនៅក្នុងពិភពលោក ប៉ុន្តែកម្រិតនៃអ្នកដែលមកបរិច្ចាគម្តងហើយ ម្តងទៀត ឱ្យបានញឹកញាប់នៅមានកម្រិតទាប។ សូមស្តាប់បទសម្ភាសន៍ជាមួយសប្បុរសជនចំនួន៣រូប ដែលបានបរិច្ចាគឈាមលើសពីមួយដង ដើម្បីចែករំលែកនូវបទពិសោធន៍របស់ពួកគាត់ និងអារម្មណ៍នៅពេលបានជួយសង្រ្គោះជីវិតមនុស្ស។ | |||
| នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ | 14 août 2026 | 00:12:39 | |
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតីតអភិបាលរដ្ឋវិចថូរៀ លោកស្រី Jacinta Allan ប្រកាសបញ្ចប់អាជីពនយោបាយរយៈពេល២៧ឆ្នាំរបស់លោកស្រី។ **លោកដូណាល់ ត្រាំ ពិចារណាការលើកលែងពន្ធ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី។ ** ក្រុមហ៊ុនប្រឹក្សាយោបល់ KPMG កំពុងប្រឈមមុខនឹងសំណួរជុំវិញរឿងអាស្រូវអ្នកផ្តល់ព័ត៌មានសម្ងាត់របស់ខ្លួននៅក្នុងការស៊ើបអង្កេតរបស់ព្រឹទ្ធសភា។ | |||
| កម្ពុជាប្រកាសអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា | 14 août 2026 | 00:06:22 | |
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យ ស្តីពី ការអនុវត្តច្បាប់កាតព្វកិច្ចយោធា។ ច្បាប់កាតព្វកិច្ចយោធា នៅកម្ពុជា ត្រូវបានលោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទីចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ កាលពីចុងខែឧសភា ឆ្នាំ២០២៦។ អនុក្រឹត្យថ្មីនេះ បានកំណត់ពីលក្ខខណ្ឌ ការធ្វើជំរឿន នីតិវិធីជ្រើសរើស ប្រាក់ឧបត្ថម្ភ គោលរបប និងការពន្យារពេល ចូលបំពេញកាតព្វកិច្ច ជាដើម។ | |||
| នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ | 13 août 2026 | 00:04:09 | |
** អ្នកផ្តល់ព័ត៌មានសម្ងាត់ដែលជាប់ពន្ធនាគារ លោក David McBride ត្រូវបានដោះលែងចេញពីពន្ធនាគារ។ ** កំណែទម្រង់ល្បែងស៊ីសងរបស់រដ្ឋាភិបាលបក្សលេប័រ ត្រូវបានបញ្ជូនទៅគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ។ ** គណបក្សសម្ព័ន្ធនៅមិនទាន់សម្រេចពីចំនួនអន្តោប្រវេសន៍ដែលគ្រោងកាត់បន្ថយនៅឡើយ។ | |||
| រដ្ឋាភិបាលវិនិយោគរាប់លានដុល្លារលើលំនៅឋានសម្រាប់ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ តើវាគ្រប់គ្រាន់ឬទេ? | 13 août 2026 | 00:11:20 | |
ខណៈពេលដែលវិបត្តិលំនៅដ្ឋាននៅតែបន្ត អំពើហិង្សាក្នុងគ្រួសារ គឺជាមូលហេតុចម្បងដែលធ្វើឲ្យស្ត្រី និងកុមារ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយក្លាយជាមនុស្សអនាថាដែលគ្មានកន្លែងរស់នៅ។ រដ្ឋាភិបាលនិយាយថា ខ្លួនកំពុងវិនិយោគប្រាក់ចំនួន ៣០៨លានដុល្លារ លើដំណោះស្រាយលំនៅដ្ឋាន ដើម្បីជួយពួកគេឲ្យរត់គេចខ្លួន ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ចាំបាច់ត្រូវធ្វើបន្ថែមទៀត។ | |||
| នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ | 12 août 2026 | 00:12:25 | |
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីចូលរួមជំរុញឱ្យមានការជូនដំណឹង២៤ម៉ោងនៃការសាកល្បងកាំជ្រួចមីស៊ីល បន្ទាប់ពីការជូនដំណឹងខ្លីពីការបង្ហោះរបស់ចិនក្នុងខែកក្កដា។ ** ការិយាល័យស្ថិតិនិយាយថា អ្នកមិនបំពេញបែបបទជំរឿនអាចនឹងត្រូវផាកពិន័យ ។ ** អ៊ុយក្រែនប្រគល់សំណើថ្មីឱ្យអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ | |||
| ក្រសួងអប់រំកម្ពុជា៖ ការប្រឡងបាក់ឌុបពីរថ្ងៃបានបញ្ចប់ដោយរលូនល្អ | 12 août 2026 | 00:05:26 | |
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលយើងស្គាល់ជាទូទៅថា ការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ ការប្រឡងបាក់ឌុប រយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូនល្អ និងមិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។ | |||
| កម្ពុជាតវ៉ាជាថ្មីចំពោះការបន្តសាងសង់លេណដ្ឋានថ្មីរបស់ភាគីថៃ នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា | 12 août 2026 | 00:05:15 | |
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍តវ៉ាជាថ្មី បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ បានបន្តសាងសង់លេណដ្ឋានយោធាថ្មី រំលោភចូលក្នុងទឹកដីកម្ពុជា នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទន្ទឹមគ្នានេះ ថៃក៏បានប្រកាសផែនការ ពង្រីកបណ្តាញអគ្គិសនី ចូលមកកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣ ដែលថៃ បានកាន់កាប់ផងដែរ។ | |||
| នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ | 11 août 2026 | 00:03:47 | |
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ** ធនាគារកណ្តាលអូស្រ្តាលីរក្សាអត្រាការប្រាក់នៅ៤.៣៥%ដដែល។ ** ការធានាឡើងវិញអំពីសន្តិសុខសម្រាប់ជំរឿនយប់នេះ។ ** សេចក្តីអំពាវនាវឲ្យមានកំណែទម្រង់លើការផ្សាយពាណិជ្ជកម្មល្បែងស៊ីសង។ | |||
| What is the Garma Festival and why is it important? - តើពិធីបុណ្យ Garma គឺជាអ្វី? ហេតុអ្វីបានពិធីបុណ្យនេះមានសារៈសំខាន់? | 10 août 2026 | 00:09:41 | |
The Garma Festival is Australia’s largest Indigenous cultural gathering where thousands of people travel to a remote town in Nhulunbuy on northeast Arnhem Land in the Northern Territory. Here's what happens at Garma and who can attend. - អ្នកប្រហែលជាបានឮអំពីពិធីបុណ្យហ្ការម៉ា "Garma" នៅក្នុងព័ត៌មានជារៀងរាល់ឆ្នាំ ជាពិសេសនៅពេលដែលមេដឹកនាំនយោបាយរបស់ប្រទេសអូស្ត្រាលីធ្វើដំណើរទៅកាន់ទឹកដីភាគឦសាន Arnhem Land ដើម្បីចូលរួមពិធីបុណ្យនេះ។ ប៉ុន្តែ Garma គឺជាអ្វី ហើយហេតុអ្វីបានជាវាបានក្លាយជាការជួបជុំប្រចាំឆ្នាំដ៏សំខាន់បំផុតមួយរបស់ប្រទេសនេះ? | |||
| នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ | 08 août 2026 | 00:03:38 | |
** កីឡាការិនីបាល់ទាត់អ៊ីរ៉ង់ពីរនាក់ទទួលបានសញ្ជាតិអូស្ត្រាលី បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ង់ហៅពួកគេថាជាជនក្បត់ជាតិ។ ** លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួនពីរ ដែលផ្តោតលើទេសចរដែលទៅផ្តល់កំណើតកូននៅអាម៉េរិក។ ** តុលាការរដ្ឋ New Mexico បញ្ជាឱ្យក្រុមហ៊ុនមេតា បង់ប្រាក់ជាង៨០០លានដុល្លារអូស្រ្តាលី។ | |||
| រដ្ឋាភិបាលកម្ពុជាប្រកាសផ្តល់អត្ថប្រយោជន៍បន្ថែមដល់ក្រុមគ្រួសារទាហាន និងប៉ូលិស ក្នុងសមរភូមិជួរមុខ | 07 août 2026 | 00:02:54 | |
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលម្ចាស់កម្មសិទ្ធិ ជាយោធិន និងនគរបាលជាតិ ដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណ និងតួនាទីភារកិច្ចពីអង្គភាពសាមី។ នេះបើតាមលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ | |||
| នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ | 07 août 2026 | 00:11:20 | |
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** អ៊ីស្រាអែលបង្កើនការវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលការចរចាបទឈប់បាញ់ជាប់គាំង។ ** សហជីពគ្រូពេទ្យ ជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់និស្សិតសាលាវេជ្ជសាស្ត្រ ក្នុងអំឡុងពេលនៃការចុះកម្មសិក្សាជាកាតព្វកិច្ច។ *** អូស្ត្រាលីពិចារណាចាក់វ៉ាក់សាំងសត្វព្រៃ ខណៈដែលចំនួនសត្វស្លាបដែលឆ្លងជំងឺផ្តាសាយបក្សីកើនឡើង។ | |||
| កម្ពុជា រក្សាទុកផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមព្រំដែន ដែលថៃទម្លាក់គ្រាប់បែក ជាភស្តុតាង | 07 août 2026 | 00:07:20 | |
កម្ពុជា រក្សាទុកផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមព្រំដែន ដែលថៃ ទម្លាក់គ្រាប់បែក និងបាញ់កម្ទេច ខណៈរូបភាពថ្មីៗជាច្រើនសន្លឹក ថតពីផ្កាយរណប បង្ហាញថា កងកម្លាំងយោធាថៃ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងផ្ទះប្រជាពលរដ្ឋខ្មែរជាច្រើន | |||
| នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ | 06 août 2026 | 00:04:20 | |
**អង្គភាពឃ្លាំមើលអំពើពុករលួយរដ្ឋវិចថូរៀ រាយការណ៍ពីអាកប្បកិរិយាធ្ងន់ធ្ងរ និងគួរឱ្យព្រួយបារម្ភនៅក្នុងរដ្ឋាភិបាលរដ្ឋនេះ។ ** រដ្ឋាភិបាលសហព័ន្ធកំពុងបង្ក្រាបកង់អគ្គិសនីដែលមិនមានសុវត្ថិភាព។ ** អង្គការសហប្រជាជាតិព្រមានថាក្រុមរដ្ឋអ៊ីស្លាម (I-S) នៅតែជាការគំរាមកំហែងដ៏រឹងមាំ និងកំពុងវិវត្តន៍។ | |||
| មគ្គុទ្ទេសក៍សម្រាប់ជំរឿនឆ្នាំ ២០២៦៖ ពេលណា? នរណា? ដើម្បីអ្វី? និងជំនួយគាំទ្រ | 06 août 2026 | 00:12:44 | |
នៅថ្ងៃទី១១ ខែសីហា គ្រប់ក្រុមគ្រួសារនៅក្នុងប្រទេសអូស្ត្រាលីនឹងត្រូវចូលរួមក្នុងការធ្វើជំរឿន។ ទិដ្ឋភាពទូទៅដ៏ទូលំទូលាយនៃប្រទេសអូស្ត្រាលីនេះ រួមបញ្ចូលទាំងមនុស្សគ្រប់គ្នានៅក្នុងប្រទេស ក៏ដូចជាអ្នកដែលកំពុងមកវិស្សមកាល និស្សិតអន្តរជាតិ និងអ្នកកាន់ទិដ្ឋាការបណ្ដោះអាសន្នផងដែរ។ SBS នឹងឆ្លើយនូវសំណួរសំខាន់ៗអំពីពេលវេលា ហេតុអ្វី និងរបៀបដែលការស្ទង់មតិថ្នាក់ជាតិនេះត្រូវបានធ្វើឡើង។ | |||
| នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ | 05 août 2026 | 00:11:22 | |
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការវាយប្រហារលើរោងចក្រផលិតសម្ភារៈការពារជាតិមួយកន្លែងនៅទីក្រុងមែលប៊ន ត្រូវបានស៊ើបអង្កេតជាអំពើភេរវកម្ម។ ** រដ្ឋាភិបាលសហព័ន្ធចាត់វិធានការជួសជុលផលវិបាកដែលមិនបានគ្រោងទុក នៃកំណែទម្រង់ពន្ធ negative gearing។ ** ពិធីបុណ្យសពដ៏ធំមួយត្រូវបានធ្វើឡើងនៅតំបន់ហ្គាហ្សាសម្រាប់ជនជាតិប៉ាឡេស្ទីនចំនួន ១១២ នាក់។ | |||
| កម្ពុជានាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ទៅពិនិត្យតំបន់តាមព្រំដែន | 05 août 2026 | 00:06:21 | |
កាលពីព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) មកពីប្រទេសហ្វីលីពីន បានធ្វើដំណើរពីភ្នំពេញ ទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ តំបន់ច្រកព្រំដែនបឹងត្រកួន ស្ថិតក្នុងតំបន់ជាច្រើនទៀត ដែលកាន់កាប់ដោយយោធាថៃ ក្រោយការវាយប្រហារ កាលពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ | |||
| ការផ្តល់ជំនួយគាំទ្រសម្រាប់ការបំពេញបែបបទជំរឿន ឆ្នាំ២០២៦ | 04 août 2026 | 00:06:14 | |
ការធ្វើជំរឿនគឺជាកាតព្វកិច្ចសម្រាប់មនុស្សគ្រប់គ្នាក្នុងប្រទេសអូស្រ្តាលី។ យប់ធ្វើជំរឿនគឺនៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦។ លទ្ធផលនៃការធ្វើជំរឿននឹងបង្ហាញព័ត៌មានច្បាស់លាស់អំពីអាស័យដ្ឋាន ភាសាដែលប្រើនៅផ្ទះ តម្រូវការរបស់សហគមន៍ និងព័ត៌មានសំខាន់ដែលទាក់ទងនឹងការវិវឌ្ឍន៍ក្នុងសង្គមអូស្រ្តាលី។ អ្នកស្រី កង ស្រីទូច រៀបរាប់ពីជំនួយគាំទ្ររបស់សហគមន៍ខ្មែររដ្ឋញូសៅវែល ដែលផ្តល់ជូនដល់អ្នកមិនចេះបំពេញបែបបទជំរឿន។ | |||
| នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ | 04 août 2026 | 00:04:01 | |
** ជំងឺគ្រុនផ្តាសាយបក្សី H-5 ចំនួន ៧៤ ករណីត្រូវបានរកឃើញនៅទូទាំងប្រទេសអូស្ត្រាលី ជាមួយនឹងស្ថានភាពនៃការងាប់បក្សីយ៉ាងសម្បើម។ ** រដ្ឋាភិបាលសហព័ន្ធ ស្នើសុំឱ្យនិយតករប្រកួតប្រជែង ត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ ដែលដំឡើងថ្លៃហួសហេតុ។ ** អ៊ីរ៉ង់ និងអូម៉ង់ ពិភាក្សាអំពីការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស ប្រកបដោយសុវត្ថិភាព។ | |||
| #115 Working on the side (Med) - សិក្សាភាសាអង់គ្លេសភាគទី115៖ ការធ្វើការងារបន្ថែម | 03 août 2026 | 00:11:20 | |
Learn English useful for talking about side hustles and earning extra income. Practise everyday phrases for describing additional work, managing responsibilities, and talking about money. - សិក្សាភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពី ការងារក្រៅម៉ោង និងការរកប្រាក់ចំណូលបន្ថែម។ អនុវត្តឃ្លាប្រចាំថ្ងៃសម្រាប់ពិពណ៌នាអំពីការងារបន្ថែម ការគ្រប់គ្រងការទទួលខុសត្រូវ និងការនិយាយអំពីប្រាក់កាស។ Keep practising the phrases from this episode and test what you’ve learned with our quiz here. - Keep practising the phrases from this episode and test what you’ve learned with our quiz here. | |||
| នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ | 01 août 2026 | 00:04:04 | |
** ប្រធានអន្តោប្រវេសន៍អូស្ត្រាលីថា ការត្រួតពិនិត្យអាកប្បកិរិយាប្រឆាំងនឹងពួកយូដាចំពោះអ្នកដាក់ពាក្យសុំទិដ្ឋាការគ្រប់រូប មិនអាចអនុវត្តកើតទេ។ **ព្រឹទ្ធសភាអាមេរិកបដិសេធជាថ្មីចំពោះការប៉ុនប៉ងដើម្បីកម្រិតសកម្មភាពយោធារបស់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់។ ** កោះណាវរុបានប្តូរឈ្មោះជាផ្លូវការទៅជា ណាវអឺរុ “Naoero”។ | |||
| នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ | 31 juil. 2026 | 00:13:07 | |
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កិច្ចព្រមព្រៀងរំសាយអាវុធនៅហ្គាហ្សាត្រូវបានប្រកាស... ** អូស្ត្រាលីបញ្ជូនជំនួយគាំទ្រផ្នែកពន្លត់អគ្គីភ័យតាមអាកាសទៅកាន់អឺរ៉ុប... ** មនុស្សរាប់ពាន់នាក់កំពុងប្រមូលផ្តុំគ្នា សម្រាប់ពិធីបុណ្យ Garma ដែលចាប់ផ្តើមនៅថ្ងៃនេះ និងបន្តរហូតដល់ថ្ងៃច័ន្ទ។ | |||
| ក្រសួងបរិស្ថានកោះហៅសកម្មជនការពារព្រៃឈើ សហការផ្តល់ព័ត៌មានអំពីករណីកាប់ឈើនៅព្រៃឡង់ | 31 juil. 2026 | 00:04:00 | |
ក្រសួងបរិស្ថាន តាមរយៈមេធាវី បានចេញលិខិតអញ្ជើញ លោក ម៉ា ចិត្រា ដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ MaChettra និងត្រូវបានគេស្គាល់ថា ជាសកម្មជនការពារព្រៃឈើ និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា ឱ្យចូលរួមសហការ និងផ្តល់ព័ត៌មាន ព្រមទាំងបង្ហាញភស្តុតាង ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានអំពីការកាប់ឈើ នៅតំបន់ព្រៃឡង់។ | |||
| នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ | 30 juil. 2026 | 00:03:29 | |
** សហរដ្ឋអាមេរិកបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពហ្ស៊កដានី... ** អូស្ត្រាលី និងសិង្ហបុរីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីពង្រឹងការផ្គត់ផ្គង់ថាមពល និងសន្តិសុខរួមគ្នា... ** ទេសាភិបាលធនាគារកណ្តាល លោកស្រី Michele Bullock ព្រមានថាអត្រាការប្រាក់អាចកើនឡើងបន្ថែមទៀត។ | |||
| លោក Ben Carroll សម្លឹងរកការផ្លាស់ប្តូរជោគវាសនារបស់គណបក្សលេប័រ នៅមុនការបោះឆ្នោតរដ្ឋវិចថូរៀ | 30 juil. 2026 | 00:11:34 | |
លោក Ben Carroll អភិបាលរដ្ឋថ្មីរបស់រដ្ឋវិចថូរៀ មានពេលវេលាបួនខែ ដើម្បីផ្លាស់ប្តូរជោគវាសនារបស់គណបក្សលេប័រ បន្ទាប់ពីបានទម្លាក់លោកស្រី Jacinta Allan ចេញពីតំណែង ហើយដណ្តើមយកតំណែងកំពូលនេះ។ ទង្វើដំបូងរបស់លោកក្នុងនាមជាអភិបាលរដ្ឋ គឺការប្តេជ្ញាចិត្តបង្កើតរាជគណៈកម្មការ មួយស៊ើបអង្កេតលើឧស្សាហកម្មសំណង់របស់រដ្ឋនេះ ដែលអ្នកកាន់តំណែងមុនរបស់លោកបានជំទាស់។ ការបោះឆ្នោតត្រូវបានកំណត់សម្រាប់ខែវិច្ឆិកា។ វាទំនងជាការប្រណាំងប្រជែងបីជ្រុង និងជាការសាកល្បងការបោះឆ្នោតដំបូងនៃការងើបឡើងរបស់គណបក្ស One Nation។ | |||
| នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ | 29 juil. 2026 | 00:11:50 | |
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អត្រាអតិផរណារបស់អូស្រ្តាលីនៅ ៣.៨% ក្នុងមួយឆ្នាំ គិតដល់ខែមិថុនា ២០២៦។ ** រដ្ឋាភិបាលញូវសៅវែលស៍នឹងសាងសង់វិមានរំលឹកវិញ្ញាណក្ខន្ធ ដែលឧទ្ទិសដល់អតីតយុទ្ធជននៃជម្លោះសម័យទំនើប។ **អ៊ីរ៉ង់ផ្តល់ផែនការថ្មីដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ។ | |||
| លោក កឹម សុខា ចុះជួបជនភៀសសឹក នៅភូមិរង់ចាំ ជាប់ព្រំដែនថៃ | 29 juil. 2026 | 00:04:50 | |
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី២៨ ខែកក្កដា បានចុះជួបសួរសុខទុក្ខ និងចែកគ្រឿងបរិភោគមួយចំនួន ដល់ពលរដ្ឋភៀសសឹក ប្រមាណ ៣០០គ្រួសារ នៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ។ | |||
| What to expect when visiting the veterinarian - អ្វីដែលគួររំពឹងទុក នៅពេលទៅជួបពេទ្យសត្វ | 28 juil. 2026 | 00:10:58 | |
Regular veterinary visits play an important role in keeping your pet healthy and happy. Find out what to expect at a veterinary clinic in Australia, from routine check-ups and vaccinations to advice on caring for your pet’s wellbeing. - ប្រសិនបើអ្នកមានសត្វចិញ្ចឹម ការនាំវាទៅជួបពេទ្យសត្វជាប្រចាំគឺមានសារៈសំខាន់ណាស់សម្រាប់រក្សាសុខភាព និងសុវត្ថិភាពសត្វចិញ្ចឹមរបស់អ្នក ។ ឈ្វេងយល់អំពីអ្វីដែលត្រូវរំពឹងទុកនៅពេលទៅជួបពេទ្យសត្វនៅប្រទេសអូស្ត្រាលី រួមទាំងការត្រួតពិនិត្យសុខភាពជាប្រចាំ ការថែទាំបន្ទាន់ និងរបៀបរៀបចំសម្រាប់ការណាត់ជួបរបស់អ្នក។ | |||
| នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ | 28 juil. 2026 | 00:04:47 | |
** លោកស្រី Jacinta Allan លាលែងពីតំណែងជាអភិបាលរដ្ឋវិចថូរៀ ជំនួសដោយ លោក Ben Carroll។ ** ថ្នាក់ដឹកនាំជាន់ខ្ពស់ពីររូបនៅក្រុមប្រឹក្សាសហជីពអូស្ត្រាលី ប្រកាសចុះចេញពីតំណែង ។ ** មនុស្សរាប់សែននាក់ត្រូវបានជម្លៀសចេញ ខណៈភ្លើងឆេះព្រៃកំពុងឆាបឆេះពាសពេញប្រទេសបារាំង។ | |||
| #114 Talking about the Census and data security (Med) - សិក្សាភាសាអង់គ្លេសភាគទី114៖ និយាយអំពីជំរឿន និងសុវត្ថិភាពទិន្នន័យ | 27 juil. 2026 | 00:11:18 | |
Learn English useful for talking about the Census, data security, and protecting personal information. Practise everyday phrases for expressing concern, explaining risks, and talking about how data is kept safe. - សិក្សាភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពី ការធ្វើជំរឿន សុវត្ថិភាពទិន្នន័យ និងការការពារព័ត៌មានផ្ទាល់ខ្លួន។ អនុវត្តឃ្លាប្រចាំថ្ងៃសម្រាប់បង្ហាញការព្រួយបារម្ភ ការពន្យល់អំពីហានិភ័យ និងការនិយាយអំពីរបៀបដែលទិន្នន័យត្រូវបានរក្សាទុកឱ្យមានសុវត្ថិភាព។ Keep practising the phrases from this episode and test what you’ve learned with our quiz here. - Keep practising the phrases from this episode and test what you’ve learned with our quiz here. | |||
| នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ | 25 juil. 2026 | 00:03:59 | |
** តួលេខការងាររឹងមាំ ពង្រឹងការរំពឹងទុកចំពោះការដំឡើងអត្រាការប្រាក់ម្តងទៀត នៅចុងឆ្នាំនេះ។ ** រដ្ឋគ្វីនស្លេន បានកត់ត្រាករណីសង្ស័យដំបូងរបស់ខ្លួន នៃជំងឺផ្តាសាយបក្សី ដ៏សាហាវ។ ** រាជគណៈកម្មការ នឹងត្រួតពិនិត្យមើល ទំនាក់ទំនងរវាងប៉ូលីស និងក្រុមសន្តិសុខជ្វីហ្វ។ | |||
| នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ | 24 juil. 2026 | 00:12:11 | |
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋបាលលោក ត្រាំ ដំឡើងពន្ធលើការនាំចេញរបស់អូស្ត្រាលីដល់ ១២.៥ ភាគរយ។ ** ប៉ូលិសចោទប្រកាន់បុរសគ្វីនស្លេនម្នាក់ ពីបទប្រើប្រាស់AI បង្កើតរូបភាពអាសអាភាសក្លែងក្លាយ និងចែកចាយជាសាធារណៈ។ ** អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានថា មជ្ឈិមបូព៌ាកំពុងស្ថិតនៅលើគែមនៃជម្លោះកាន់តែទូលំទូលាយ។ | |||
| ខួបមួយឆ្នាំនៃជម្លោះព្រំដែនខ្មែរ-ថៃ ជនភៀសសឹកជាង២ម៉ឺននាក់ នៅតែមិនអាចវិលទៅលំនៅដ្ឋានវិញ | 24 juil. 2026 | 00:05:54 | |
គិតមកដល់ថ្ងៃទី២៤ ខែកក្កដានេះ គម្រប់ ១ឆ្នាំគត់ នៃសង្រ្គាមព្រំដែនកម្ពុជា-ថៃ។ បើតាមក្រសួងមហាផ្ទៃ នៅមានប្រជាពលរដ្ឋខ្មែរ ចំនួន ២០.២៨១នាក់ទៀត ក្នុងនោះ មានស្រី្ត ១០.៣៣១នាក់ និងកុមារ ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ នៅឡើយទេ ដោយសារតែភូមិផ្ទះរបស់ពួកគាត់ ត្រូវបានយោធាថៃ រំលោភកាន់កាប់ ចាប់តាំងពីការវាយប្រហារ លើកទី១ នៅខែកក្កដា និងលើកទី២ កាលពីខែធ្នូ ឆ្នាំ២០២៥។ | |||
| ការសិក្សារកឃើញថា AI កំពុងជំរុញឲ្យមានការបំពានផ្លូវភេទតាមអនឡាញសម្រាប់ក្មេងជំទង់អូស្ត្រាលី | 23 juil. 2026 | 00:09:44 | |
យ៉ាងហោចណាស់មានយុវវ័យម្នាក់នៅក្នុងគ្រប់ថ្នាក់រៀនថ្នាក់ទី១២ បានជួបប្រទះ ឬស្គាល់នរណាម្នាក់ដែលជាគោលដៅនៃការរំលោភបំពានផ្លូវភេទដែលសម្របសម្រួលដោយ AI។ នោះគឺជាការរកឃើញដ៏គួរឱ្យរន្ធត់ ពីការស្រាវជ្រាវថ្នាក់ជាតិថ្មី ដែលជាការប៉ាន់ប្រមាណថ្នាក់ជាតិលើកដំបូង អំពីភាពញឹកញាប់ដែល AI ជាប់ពាក់ព័ន្ធនឹងការរងគ្រោះផ្លូវភេទតាមអនឡាញរបស់កុមារអូស្ត្រាលី - និងរបៀបដែល AI បានផ្លាស់ប្តូរ ទាំងរបៀបដែលយុវជនរងគ្រោះថ្នាក់ និងរបៀបដែលពួកគេស្វែងរកជំនួយ។ | |||
© My Podcast Data · Projet indépendant · Données issues d'Apple & Spotify