Retour

Explorez tous les épisodes du podcast ពាក់កណ្ដាល ៥០០០ ព្រះវស្សា

Plongez dans la liste complète des épisodes de ពាក់កណ្ដាល ៥០០០ ព្រះវស្សា. Chaque épisode est catalogué accompagné de descriptions détaillées, ce qui facilite la recherche et l'exploration de sujets spécifiques. Suivez tous les épisodes de votre podcast préféré et ne manquez aucun contenu pertinent.

Rows per page:

1–50 of 132

TitreDateDurée
វប្បធម៌លោកខាងលិច15 Mar 202100:08:06
📝សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 10.02.2021 សំណេរជាសម្លេង÷ ពួកអឺរ៉ុប គ្រាន់តែចិត្ត វាមិនស្គាល់ផង។ មនុស្សគឺចិត្តហ្នឹងហើយ សំបកជាជំរករបស់ចិត្តទេ តែសំបកវាមិនដឹងអីទេ ដែលដឹងគឺចិត្ត ចិត្តគឺមនុស្សហ្នឹងហើយ តែមនុស្សលោកខាងលិច មិនស្គាល់ចិត្តជាអ្វីផង តើអោយវប្បធម៌របស់ពួកគេ មានភាសាឬពាក្យសំគាល់អារម្មណ៍របស់ចិត្តយ៉ាងម៉េចទៅកើត? មនុស្សខ្មែរដែលមិនដឹងរឿងនេះ គេបកប្រែ Mind នៃភាសាលោកខាងលិចថាចិត្តហើយ mind បកប្រែថាចិត្តយ៉ាងម៉េចទៅកើត បើក្នុងអារម្មណ៍វាគ្មានរូបារម្មណ៍នៃចិត្តហ្នុងផង។ ចិត្តគឺមនុស្ស បើមិនទាំងស្គាល់ថាចិត្តហ្នឹងជាស្អីផង អញ្ចុងវាស្គាល់មនុស្សយ៉ាងម៉េចទៅកើត? Mind ក្នុងអារម្មណ៍វាគឺ Thinking ។ សូមក្មួយៗគិតមើល Thinking គឺគិតទេតើ ហើយគិតគឺសាច់ខួរក្បាលធ្វើការជាមួយនឹងចិត្តបានចេញសមិទ្ធិផលជាការគិត។ តើបកប្រែពាក្យថា Mind គឺចិត្ត តើពួកអឺរ៉ុប ពេលលឺយើងនិយាយថា my mind តើវាសម្គាល់ដឹងក្នុងអារម្មណ៍ថាម៉េច? តើត្រូវអារម្មណ៍នៃចិត្តដែលយើងចង់ប្រាប់វាដែរ ឬទេ? ហើយបើចិត្តគឺមនុស្សវាមិនស្គាល់ផង ទៅរៀនចិត្តសាស្ត្រពីលោកខាងលិចដូចសាកលវិទ្យាល័យហាវើត តើវាបង្រៀនយើងពីអ្វី? អ្នកទៅរៀនចិត្តសាស្ត្រពីទីនោះ តើឆ្កួត ឬមិនឆ្កួត? អំពីរឿងចិត្ត រឿងមនុស្ស អ្នកដែលយល់ដឹងល្អិតល្អន់ជាងគេបំផុតមានតែព្រះសម្មាសម្ពុទ្ធទេ បន្ទាប់មក លោកក៏បង្រៀនអោយយើងបានស្គាល់អំពីចិត្តនេះដែរ ដូច្នេះដែលត្រឹមត្រូវនោះ យើងត្រូវបង្រៀនអំពីចិត្តដល់លោកខាងលិចមានសាកលវិទ្យាល័យហាវើតនោះជាដើមផង។ [...] សំណេរដើម៖ https://www.facebook.com/photo?fbid=3045432712351469&set=a.1376628242565266 #វប្បធម៌លោកខាងលិច
មនុស្សគឺចិត្ត ស្គាល់មនុស្សគឺស្គាល់ចិត្ត14 Mar 202100:14:14
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី09.02.2021
អវិជ្ជាដែលព្រះពុទ្ធទ្រង់សំដែង10 Feb 202100:05:17
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 25 មករា ឆ្នាំ 2021
ព្រះពុទ្ធសម្តែងអំពីធម៌បីយ៉ាង29 Dec 202000:41:00

ន្យល់ដោយ: កែម មណ្ឌល 2020.02.26

ព្រះពុទ្ធសម្តែងអំពីធម៌បីយ៉ាងដែលធ្វើអោយសត្វអាចនៅជាមួយគ្នារហូតចាប់ពីកំណើតមានអវិជ្ជា រហូតដល់និព្វាន

១. សម្មាទិដ្ឋិ គឺការយល់ត្រូវ គឺយល់ថាគ្មានអញ យល់ពីសភាពកម្លាំងវិលរបស់កលាប:

២. កត្តញ្ញូ ការស្គាល់ខុសត្រូវ ស្គាល់គុណ ស្គាល់ទោស ស្គាល់ល្មម ដឹងសម ដឹងឆ្គង

៣.​ ខន្តី ជាសភាពចិត្តរងចាំដោយមិនអន្ទះអន្ទែង ព្រោះគេបានយល់អំពីសភាពកម្លាំងវិល។

ការជាប់គាំងនៃចិត្តនៅក្នុងរូបកាយមនុស្ស29 Dec 202000:19:25

ការជាប់គាំងនៃចិត្តនៅក្នុងរូបកាយជាមនុស្ស

សំណេរលោកពូ ខឹម វាសនា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០

.........................................................................

ពូសូមនិយាយការជាប់គាំងនៃចិត្តនៅក្នុងរូបកាយជាមនុស្សៈ

ពេលពូនិយាយថាចិត្ត ក្មួយពិបាកយល់ដូច្នេះពូសូមនិយាយថាការជាប់គាំងនៃគ្រោងវិញ្ញាណដឹងក្នុងរូបរាងកាយជាមនុស្ស ក្មួយអានហើយប្រឹងសញ្ជឹងគិតអោយយល់តាមទ្វារមនោគឺទ្វារគិតរបស់ក្មួយ នេះគឺជាការបង្ហាញរបស់ពូសំខាន់ណាស់ចំពោះពួកក្មួយៗ។ សរសៃវិញ្ញាណ ឬរចនាសម្ព័ន្ធចិត្តមានសណ្ឋានដូចរូបពូផុសភ្ជាប់ក្នុងសំណេរនេះ គឺមានសរសៃវិញ្ញាណតូចឆ្មារៗ ពូថាប៉ុនចុងសរសៃសក់ចុះ វាជាប្រភេទនៃកម្លាំងទេ ពូសុំរំលឹកក្មួយថា ស្អីៗក្នុងពិភពលោកទាំងអស់កើតពីកម្លាំងនៃកូនកលាបៈដែលមានធាតុដី ទឹក ភ្លើងខ្យល់វិល ដូច្នេះសរសៃវិញ្ញាណគឺកើតពីកម្លាំងដែរ កាប់វាមិនដាច់ទេ កាប់យ៉ាងម៉េចក៏មិនដាច់ដែរ សរសៃវិញ្ញាណនេះហើយដែលយើងច្រឡំថាជាខ្មោច ឬជាព្រលឹងនោះ តាមពិតខ្មោចមានគ្រោងសរសៃវិញ្ញាណ ហើយចាក់បំពេញទៅដោយកម្លាំង មានសភាពស្រមោលៗ តើក្មួយៗយល់ទេ? ពូសូមពញាក់ការយល់របស់ក្មួយម្តងទៀតត្រង់ចំណុចនេះ គឺគ្រោងសរសៃវិញ្ញាណមានសណ្ឋានដូចរូបដែលពូផុសភ្ជាប់នៅក្នុងសំណេរនេះ សូម្បីតែមនុស្សក៏មានសរសៃវិញ្ញាណបែបហ្នឹងនៅក្នុងខ្លួនមនុស្សដែរ តើក្មួយៗអាចគិតយល់ខ្លះដែរឬទេ? ក្មួយមើលទៅរូបដែលភ្ជាប់នឹងសំណេរនេះទៅមើល តើសរសៃវិញ្ញាណ ឬរចនាសម្ព័ន្ធនៃចិត្តវាមានសណ្ឋានដូចម្តេច? វាមានសរសៃវិញ្ញាណដឹងតាមភ្នែក សរសៃវិញ្ញាណដឹងតាមច្រមុះ សរសៃវិញ្ញាណដឹងតាមត្រចៀក សរសៃវិញ្ញាណដឹងតាមកាយ សរសៃវិញ្ញាណដឹងតាមទ្វារមាត់ សរសៃវិញ្ញាណដឹងតាមទ្វារបេះដូង តែសត្វខ្លះគ្មានសរសៃវិញ្ញាណដឹងតាមទ្វារភេទទេដូចជាព្រហ្ម ព្រោះសត្វព្រហ្មគឺអត់ភេទទេ ប៉ុន្តែសរសៃវិញ្ញាណតាមទ្វារផ្សេងៗមានទាំងអស់ ហើយដែលសំខាន់ជាងគេទាំងអស់គឺសរសៃវិញ្ញាណដឹងតាមទ្វារបេះដូង។ ហើយចំពោះសត្វសោយទាំងអស់ សរសៃវិញ្ញាណគ្រប់ទ្វារទាំងអស់មិនស្រោបដោយសាច់ទេ គឺស្រោបដោយកម្លាំង តាមពិតសាច់ក៏ជាប្រភេទកម្លាំងមួយដែរ។ ប៉ុន្តែសាច់នេះធ្វើអោយកម្លាំងតាមទ្វារបេះដូងមិនត្រូវបានទប់ វារលាយថយក្រោយ សត្វសោយ បើមានសាច់ទប់ គ្រប់ចេតនាទាំងអស់របស់សត្វ វាជាកម្លាំងមូរទុកទៅមុខ សត្វសាង ប៉ុន្តែមនុស្សមានអវិជ្ជាមិនបានដឹងថាវាមូរយ៉ាងម៉េច សោយយ៉ាងម៉េច នេះគឺអវិជ្ជារបស់សត្វមនុស្ស ក្មួយយល់ត្រង់នេះទេ សំខាន់ណាស់។ អវិជ្ជារបស់សត្វមនុស្ស ព្រោះកម្លាំងបានធ្វើអោយមានសាច់ដែលសត្វមនុស្សច្រឡំថាជាធាតុ តាមពិតសាច់នេះជាកម្លាំងទេ ហើយក្នុងរូបកាយមនុស្សនេះ មានការលួចសម្ងំនៃគ្រោងវិញ្ញាណដឹង ក្មួយយល់ត្រង់នេះអត់? ក្មួយៗសម្លឹងទៅមើលរូបដែលពូភ្ជាប់ទៅជាមួយនឹងសំណេរនេះ នេះគឺគ្រោងវិញ្ញាណដែលមនុស្សយល់ច្រឡំថាព្រលឹងនោះ ហើយចាក់បំពេញទៅដោយសាច់ហៅថាមនុស្ស តិរច្ឆានក៏មានសភាពបែបនេះដែរ តែពូនិយាយតែអត្ថិភាពជាមនុស្សទៅចុះ។ ក្មួយស្រមៃមើល បើគ្រោងវិញ្ញាណនេះចេញពីមនុស្ស តើមានសភាពបែបណា? ការនិយាយពីសភាពវានេះហើយ គឺការនិយាយពីធម៌ ធម៌គឺបែបហ្នឹងណា រឿងអីដែលយើងជាមនុស្សមិនត្រូវរៀនធម៌ មិនមែនធម៌ដែលគេទេសនាសព្វថ្ងៃនេះទេ សូមក្មួយៗបែងចែកអោយបានច្បាស់កុំច្រឡំត្រង់ចំណុចនេះ។ [.......]

ភារកិច្ចនៃគ្រួសារមានពូជមានកំណើត28 Dec 202000:10:14

សំណេរលោកពូ ខឹម វាសនា ថ្ងៃទី20 ខែ កុម្ភៈ ឆ្នាំ2020

...........................................................................

រៀនពង្រីក និងពង្រឹងអោយច្បាស់លាស់នូវការយល់តាមទ្វារមនោដើម្បីអោយវិញ្ញាណដឹងខុស ដឹងត្រូវ ដឹងឆ្គង ឬមិនឆ្គង ហើយកាន់តែច្បាស់លាស់ដោយការត្រិះរិះពិចារណា ពូមិនចង់ប្រើពាក្យបង្រៀនធម៌របស់ព្រះពុទ្ធអោយក្មួយពិបាកយល់ទេ ក្មួយរៀនគិតពិចារណា តាមសភាពយល់បានរបស់ក្មួយ ហើយទាញការយល់នោះពីសភាពដឹងខុសនេះ ទៅរកភាពត្រឹមត្រូវ នោះហៅថាទិដ្ឋុជុកម្មហ្នុងហើយ។

ឧបប្បីឡកម្ម​ និង​ អចិណ្ណកម្ម​27 Dec 202000:07:32

ឧបប្បីឡកកម្ម​ និងអចិណ្ណកម្ម៖ កម្មពារ និងកម្មជាសន្តាន
សំណេរមេរៀនរបស់លោកពូ ខឹម វាសនា -១៧-កុម្ភៈ-២០២០


ក្មួយចាប់សញ្ញាបានច្បាស់ជាចិត្តកត្តញ្ញូ បើចាប់មិនច្បាស់ក៏ក្នុងចិត្តក្មួយគ្មានធម៌អាក្រក់ឬអកុសលធម៌ដូចជាច្រណែនឈ្នានីស ធម៌ប្រេតស៊ីមិនឆ្អែតចង់បានហើយចង់បានទៀត ដល់សង្ខារលាថយក្រោយ តើក្មួយគិតឃើញថាវិញ្ញាណដឹងរបស់វាសោយអី? ហើយក្មួយអាចស្ទង់សញ្ញាវាមើលថាវានឹងទៅជាសត្វអី? តើក្មួយស្រៀវឆ្អឹងខ្នងទេ? ស្លាប់ភ្លាមសោយផលភ្លាមក្មួយ។ ពូមើលសញ្ញាអ្នកយល់Ldp មានសណ្តានមិនអាក្រក់ទេ កូនពូជាកូនមានពូជអំបូរ បើមានសណ្តានចិត្តអាក្រក់ធម៌ពូមិនស្រូបទាញទេ ទោះខ្លះមានធម៌កត្តញ្ញូទាបមើលសញ្ញាមិនច្បាស់ ក៏ពេលសង្ខារលាថយក្រោយ មិនមែនជាសង្ខារនៃធម៌អាក្រក់ដើម្បីសោយដែរ។ បើមានសង្ខារអាក្រក់សោយខ្លះក៏គ្រាន់តែជាកម្មពារកម្មវាប៉ះពារបន្តិចបន្តួចនៅក្នុងកំណើតជាមនុស្សដែរ មិនមែនកម្មជាសណ្តានដែលត្រូវសោយផលក្នុងភពទុគតិនោះទេ។ តើក្មួយយល់ត្រង់នេះទេ? ហេតុអ្វីកម្មពារមានក្នុងកំណើតមនុស្ស? ព្រោះកំណើតនេះជាកំណើតសាង មិនមែនជាកំណើតសោយ សង្ខារលាថយក្រោយតាមដំណើរសង្ខារទេ។ សង្ខារលាថយក្រោយ ឬកំណើតសោយ ក្មួយស្រមៃដូចឡានកូនក្មេងលេង កម្លាំងមូរទៅមុខ នេះគឺជីវិតមនុស្ស គឺកម្លាំងសន្សំ ឬសង្ខារមូរទុក ដល់ពេលឡានទៅ កម្លាំងរលា ឡានរត់ទៅមុខ សង្ខាររលាថយក្រោយមាន ឬកំណើតសោយមានទម្រង់បែបហ្នឹង។ តើក្មួយយល់ទេ? សង្ខាររលានេះ ពេលនៅជាមនុស្ស ឬសត្វសាង មានធម៌ច្រណែន ឈ្នានីស លោភលន់មិនចេះស្កប់ស្កល់ ពេលសង្ខាររលាថយក្រោយវិញ សត្វមានទ្វារវិញ្ញាណទទួលបានសម្លេង ដឹងថាជាសម្លេងឈ្នានីស ច្រណែន ចិត្តលោភលន់ ហើយជាសត្វពួកតែមួយនៅជុំគ្នារាបរយលានកោដិសត្វ ងាកទៅណាក៏ឃើញតែលៀនភ្នែក លឺតែសម្លេងច្រណែន ឈ្នានីស ពេលវិញ្ញាណចាប់បានសញ្ញាដឹងថាគេច្រណែន គេឈ្នានីស ចាប់បានសញ្ញាតាមភ្នែក លៀនមកដឹងថាគេច្រណែនឈ្នានីស គេចង់បានពីវា តើវាក្រហល់ក្រហាយប៉ុនណា? សត្វខ្លះឃ្លានណាស់ តែកំណើតនេះស៊ីមិនបាន កាលនៅជាមនុស្សមានធម៌ចង់បានហើយ ចង់បានទៀត ខ្លះមានចិត្តកំណាញ់ ខ្លួនឯងក៏មិនហ៊ានស៊ីផង តើពេលសង្ខារលាថយក្រោយ ក្មួយស្រមៃមើលវាជាសត្វអីក្នុងកំណើតសោយ គឺប្រេត អសុរកាយហ្នឹងហើយ ហើយកម្លាំងជាសន្តានទៀតហៅថាអចិណ្ណកម្ម ជាកម្លាំងមូរទុកយូរហើយ មូរទុករាប់លានជាតិហើយ តើកម្លាំងលាថយក្រោយវាយូរប៉ុនណា នេះហើយគឺសោយទុក្ខក្នុងទុគតិភព ក្មួយយល់ទេ? [.....]

របៀប​នៃ​សត្វ​សោយ​កម្ម​ ភាគ​ទី​ ២27 Dec 202000:22:31
សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ ១៩​ គុម្ភៈ​ ឆ្នាំ​ ២០២០
របៀបនៃសត្វសោយកម្ម ភាគទី ១27 Dec 202000:07:01

របៀបនៃសត្វសោយកម្ម

សំណេរលោកពូ ខឹម វាសនា-១៦-កុម្ភៈ-២០២០

.....................................

ពូលើកឧទាហរណ៍ កាលនៅជាមនុស្សជាសត្វសាង ចិត្តមានធម៌ឈ្នានីសច្រណែន ស៊ីមិនឆ្អែត ចង់បានហើយ ចង់បានទៀត។ល។ គ្រប់ចេតនារបស់ខ្លួនសន្សំជាសង្ខារ ក្មួយយល់សង្ខារឬអត់? ពូប្រាប់ថាគ្រប់ចេតនារបស់មនុស្សដូចគេចងថ្នាំដុសធ្មេញព្យួរនៅកណ្តាលដើមទ្រូង ពេលមនុស្សមានចេតនាអ្វីថ្នាំដុសធ្មេញបានហូរចូលទៅក្នុងចិត្ត បត់បែនក្រងិក ក្រង៉ក់ឥតឈប់ឥតឈរតាមចេតនាដែលខ្លួនមាន វាជាកម្លាំងមូរទុកដែលយើងហៅថាកម្មសន្សំទុកបើយើងហៅតាមពាក្យព្រះពុទ្ធគឺអចិណ្ណកម្ម លុះពេលដែលសត្វស្លាប់ទៅ៧ខណៈ ចិត្តប្តូរទម្រង់ក្នុងការដឹង គឺសត្វសោយកម្ម គឺសង្ខារលាចេញ កាលនៅសង្ខារមូរទុក អោយតែសត្វសម្គាល់ថាមានខ្លួននោះគឺអវិជ្ជា អវិជ្ជាបច្ចយា សង្ខារា សង្ខារបច្ចយា វិញ្ញាណំ វិញ្ញាណប្បច្ចយា នាមរូបំ នាមរូបប្បច្ចយា សឡាយតនំ នេះគឺទ្វារសម្រាប់អោយវិញ្ញាណបានដឹងស្អីជាស្អី បើឃើញតាមភ្នែកថាគេបើកភ្នែកសម្លក់ បើលឺតាមត្រចៀក ដឹងថាប្រទិចតិះដៀល តើក្តៅទេ? ហើយសត្វនោះនៅក្នុងក្រុមជាមួយគ្នា ច្រើនពាន់លាននាក់ ងាកទៅណាក៏ឃើញ ងាកទៅណាក៏លឺ ជាសត្វមានធម្មជាតិមិនដេក កាប់មិនមុត ព្រោះវាជាកម្លាំង ក្មួយយល់ទេលោកនេះកើតឡើងដោយកម្លាំង? តាមអ្វីដែលយើងមើលឃើញហើយដឹង គឺមានតែមនុស្សនិងតិរច្ឆានដែលមានសភាពរូបជាសាច់ជាឈាម ក្រៅពីនោះរូបរបស់ពួកគេជាកម្លាំងដែលកាប់មិនមុត ប៉ះមិនបានពូប្រដូចថាស្រមោលៗដូចខ្មោច ប៉ុន្តែមានទ្វារសម្រាប់វិញ្ញាណទទួលដឹង ដូចជាភ្នែកត្រចៀក។ ក្មួយរៀនស្រមៃមើល កាលនៅជាមនុស្ស ចិត្តមានធម៌ឈ្នានីស គ្រប់ពេលគិត តែងមានចិត្តឈ្នានីសគេ សង្ខារមូរទុកគឺសន្សំ សន្សំរាប់រយលានជាតិ ក្លាយជាសន្តានឬចរិតមនុស្ស ក្មួយមើលចរិតមនុស្សយល់ទេ ទោះបីសំដីផ្អែមយ៉ាងណាក៏ដោយ ប៉ុន្តែដួងចិត្តឈ្នានីស ពេលស្លាប់ទៅ សង្ខាររលាថយក្រោយ បើលឺដឹងថាជាសម្លេងឈ្នានីស ភ្នែកធ្វើស្រទន់កាលពីសង្ខារមូរ ឬសង្ខារសន្សំ ដល់ពេលសោយសង្ខារវាចាប់រលា ភ្នែកស្រទន់ទៅជាភ្នែកលៀន បងប្អូនស្រមៃដល់ភ្នែកសត្វនរកដែលគេគូរនៅតាមជញ្ជាំងវិហារមើល។ ក្មួយៗមើលដោយភ្នែក ស្តាប់សម្លេង បើមានឳកាសមើលសំណេរ តាមទ្វារមនោក្មួយមើលយល់ហើយស្គាល់ថាចិត្តមនុស្សនោះមានធម៌អីហើយ ពេលនៅជាមនុស្សសង្ខារមូរទុក មនុស្សជាសត្វសាង ពេលស្លាប់ពីមនុស្សដូរទម្រង់ជាសត្វសោយ សង្ខាររលាថយក្រោយ ក្មួយស្រមៃទៅ មិនបាច់ប្រាប់ពូពីខ្លួនក្មួយទេ ពូមិនមែនជាអ្នកចាត់ចែងភពអោយក្មួយទៅទេ ក្មួយនិយាយអី ថាអី ក៏តាមមើលចិត្តរបស់ក្មួយទៅ គឺចិត្តហ្នុងសង្ខារមូរទុកគឺសត្វសាង ហើយពេលស្លាប់គឺទៅជាសត្វសោយ សង្ខាររលា។ ក្មួយស្រមៃចុះ វានៅក្នុងក្រុមជាមួយគ្នា ឋានជាមួយគ្នាគឺឋានៈរបស់ចិត្តដូចគ្នា នរកជាន់ទីប៉ុន្មាន សួគ៌ជាន់ទីប៉ុន្មានគឺទៅតាមក្រុម តាមពួកនៃសង្ខារមូរទុកហ្នុងទៅ ក្មួយៗយល់ត្រង់កន្លែងហ្នឹងទេ? សម្គាល់មើលចិត្តខ្លួនឯង និងមើលចិត្តបងប្អូនសាច់សាលោហិតយើង រួមទាំងមើលអ្នកដទៃ អ្នកធំ អ្នកតូច អ្នកធម៌ អ្នកអាថ៌ អ្នកធ្វើបុណ្យ ធ្វើទាន តើសង្គមយើងជាសង្គមអ្វី? ពូធ្លាប់និយាយច្រើនដងហើយ ឥលូវនេះធម៌ដែលព្រះសម្មាសម្ពុទ្ធសម្តែងត្រូវបានបំភ្លឺអោយត្រូវសាជាថ្មីហើយ។ សូមពួកក្មួយៗស្តាប់អោយយល់រួចតម្រង់ទិដ្ឋិរបស់ខ្លួនអោយស្គាល់សញ្ញាត្រូវ សញ្ញាខុស ដឹងខ្ពស់ ដឹងទាប ដឹងចាស់ ដឹងទុំ ដឹងពាក្យណាសម ឬមិនសម ដឹងទង្វើណាខុស ទង្វើណាត្រូវ ស្គាល់ចិត្តអ្នកដទៃថាជាចិត្តអ្វី។

សូមពួកក្មួយៗ សន្សំឧបនិស្ស័យជាមនុស្សត្រូវពីឥលូវ សូមក្មួយៗរស់នៅត្រូវ រស់អោយបានសេចក្តីសុខទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតជាតិចុះ។

មនុស្ស​ដែល​មាន​ជម្លោះ​នឹង​ LDP 27 Dec 202000:06:20

មនុស្ស​ដែល​មាន​ជម្លោះ​នឹង​ LDP

សំណេរលោកពូ ខឹម វាសនា -24-02-2018

មនុស្សដែលមានជម្លោះនឹងLDPហើយចេញពីLDPពួកគេជាទូទៅ តែងតែមានបំណងចង់បំផ្លាញLDP តែសំរាប់ការមើលឃើញរបស់ខ្ញុំ ខ្ញុំមិនបានឃើញថាគេបានបំផ្លាញខ្ញុំឬបំផ្លាញLDPឡើយ ខ្ញុំមើលឃើញតែគេកំពុងខំបំផ្លាញខ្លួនឯង ខំជីកកប់ខ្លួនឯង។ ការចាញ់ចិត្តនឹងការបាក់មុខធ្វើអោយចិត្តពួកគេទទួលយកមិនបាននូវស្ថានភាពរបស់ខ្លួន និងស្ថានភាពដ៏រឹងមាំរបស់ក្រុមមនុស្សដែលខ្លួនស្អប់គឺLDPជាពិសេសគឺស្ថានភាពរបស់ខ្ញុំដែលជាប្រមុខនៃLDPផ្ទាល់តែម្តង។ ចិត្តក្តៅក្រហាយនឹងស្ថានភាពរបស់ខ្លួន និងចិត្តក្តៅក្រហាយនឹងមនុស្សដែលខ្លួនស្អប់ហើយដែលកំពុងមានស្ថានភាពល្អជាងខ្លួន បណ្តាលអោយពួកគេនៅមិនសុខរមាស់ចិត្តចង់តែធ្វើសកម្មភាពបំផ្លាញខ្ញុំឬLDP។ ខ្ញុំស្គាល់ខ្លួនខ្ញុំច្បាស់ណាស់ថាខ្ញុំតំណាងអោយអ្វី បើគេឈ្លោះនឹងខ្ញុំហើយ តើគេកំពុងស្ថិតនៅក្នុងក្រុមប្រភេទណា គេកាន់តែខំបំផ្លាញខ្ញុំឬLDPនោះគឺគេកាន់តែបំផ្លាញខ្លួនឯង។ ទីមួយដើម្បីបំផ្លាញLDPគេតែងតែផ្គុំក្បាលគ្នាលែងគិតថាអ្នកនោះល្អឬអាក្រក់ដែលយើងជាមនុស្សល្អគួរឬមិនគួរយកខ្លួនទៅបៀតឬយ៉ាងណាទៅហើយ គេគិតតែប្រមូលគ្នាដើម្បីបង្ហាញខ្ញុំថាពួកគេមិនអន់ទេ គេមានគ្នាគេដែរ។ ការប្រមូលគ្នាទាំងមនុស្សអាក្រក់ក៏ចេះតែប្រមូល ជាអំពើបំផ្លាញខ្លួនឯងមួយដែលគ្មានអ្វីមកទប់មិនអោយក្រុមនោះនៅទីបញ្ចប់ត្រូវតែរលាយខ្លួនឯងបានទេ ហើយបើគេនៅតែបំពានក្រិតក្រមសត្យានុម័តមួយនេះមានន័យថាពួកគេកំពុងតែកាន់ធម៌ប្រមាទដែលជាធម៌នាំទៅរកសេចក្តីវិនាសហើយ។ ទីពីរ ដោយក្តៅក្រហាយពេកទប់មិនបាន ពួកគេមានចិត្តនិយាយបំប៉ោងរឿង រឿងតិចគេមានចិត្តបំផ្លើសបំប៉ោងរឿងនោះអោយធំដើម្បីអោយអ្នកដទៃទាំងក្នុងនិងក្រៅLDPយល់ថាខ្ញុំនេះមិនល្អ។ ការបំប៉ោងរឿងជាអំពើអាក្រក់មួយដែលមានតែមនុស្សសន្ដានអាក្រក់ទេដែលអាចធ្វើទៅរួច ហើយអំពើបែបនេះក៏មិនបានបំផ្លាញខ្ញុំនិងLDPដែលមានសារជាតិសុចរិតស្មោះត្រង់ជាបាតគ្រឹះបានដែរ តែគឺជាទង្វើបំផ្លាញខ្លួនអ្នកបំប៉ោងរឿងនោះផ្ទាល់ បើពួកគេមិនទទួលស្គាល់ថាអំពើបែបនេះថាជាអំពើដែលគេបំផ្លាញខ្លួនឯងរបស់ពួកគេទេ នោះជាការកាន់ធម៌ប្រមាទមួយទៀតដែលជាធម៌នាំទៅរកសេចក្តីវិនាសមួយទៀតដែរ។

តើអ្នកចេញពីLDPអាចមានសមត្ថភាពធ្វើអោយខ្ញុំឈឺឬប៉ះពាល់ឥស្សរភាពផ្លូវចិត្តរបស់ខ្ញុំដែរឬទេ? គេប្រឹងវាយបំផ្លាញLDP តាមរយៈការវាយប្រហារបំពានការពិត តាមរយៈការអូសទាញមនុស្សក្នុងLDPអោយច្របូកច្របល់ផ្លូវចិត្តឬអោយទៅតាមការយល់របស់ខ្លួន។ ក្នុងនាមជាប្រមុខចលនាបដិវត្តន៍ ដាច់ខាតខ្ញុំត្រូវតែមាន ចំណុចពិសេសលើសមនុស្សធម្មតាយ៉ាងប្រាកដណាស់។ ខ្ញុំបានកំណត់យ៉ាងច្បាស់ ធាតុខ្ញុំស្រូបទាញ មនុស្សមានធម្មធាតុដូចខ្ញុំ មនុស្សមានសណ្តានដូចអ្នកចេញពីLDPហើយមកវាយខ្ញុំ វាត្រូវតែស្រូបដោយមនុស្សដែលនៅក្នុងLDPមិនបានហ្នុងហើយ។ ខ្ញុំត្រូវការតែមនុស្សមានធម្មធាតុដូចខ្ញុំតែប៉ុណ្ណោះ អីចឹងបើមនុស្សក្នុងLDPណាអោយមនុស្សដែលចេញពីLDPទាក់យកបាន ចិត្តខ្ញុំទទួលអារម្មណ៍ថា អោយទៅចុះ មនុស្សអីចឹងគ្មានតំលៃសំរាប់ខ្ញុំទេ គ្រាន់តែគេទាក់យកហើយមានចិត្តស្ទាក់ស្ទើរ ក៏ខ្ញុំលែងអោយតំលៃបាត់ទៅហើយ ពួកគេចង់ទៅក៏ទៅចុះ ចង់នៅក៏នៅចុះ វាអស់តំលៃក្នុងចិត្តខ្ញុំ។ ចុះបើចិត្តខ្ញុំអីចឹងតើខ្ញុំឯណាទៅមានការឈឺចាប់ពេល ធម្មធាតុនៃសត្រូវរបស់LDPទាក់បាន ធម្មធាតុនៃក្រុមមនុស្សក្នុងLDPនោះ? បើគេគ្រាន់តែវាយប្រហារដោយបំពានមកលើខ្ញុំ តើវាប៉ះពាល់ដល់ឥស្សរភាពផ្លូវចិត្តរបស់ខ្ញុំទេ? ជាជនបដិវត្តន៍ខ្ញុំស្គាល់លក្ខណៈនៃខ្លួនឯងដែលត្រូវមានក្នងភាពជាអ្នកផ្លាស់ប្តូរគេច្បាស់ណាស់ ខ្ញុំមិនញាប់ញ័រនឹងការបំពានតាមរយៈពាក្យសំដីស៊កសៀតមួលកាច់ចាក់ដោតនោះទេ ខ្ញុំស្គាល់ស្ថានភាពខ្ញុំ និងស្ថានភាពសត្រូវរបស់ខ្ញុំច្បាស់ណាស់ ពួកគេមិនដល់កាលីបខ្ញុំទេ ម្លោះហើយខ្ញុំដឹងថាពួកគេឈឺចាប់នឹងចាញ់ខ្ញុំណាស់ គេខំវាយខ្ញុំទាំងបំពាននោះ គឺព្រោះតែការឈឺចាប់របស់គ្នាហ្នឹងហើយ ម្លោះការវាយខ្ញុំទាំងបំពាននេះ ខ្ញុំមើលឃើញថាជាការបង្ហាញការចុកចាប់របស់ពួកគេនិងការបំផ្លាញខ្លួនឯងរបស់ពួកគេតែប៉ុណ្ណោះ មិនអាចអោយខ្ញុំឈឺទេ ហើយក៏មិនអាចបំផ្លាញខ្ញុំដែរ តែបើគេអាចបំផ្លាញLDPអោយរលាយដោយទាក់បានLDPអោយទៅតាមពួកគេទាំងអស់រហូត LDPរលាយ ស្ថានភាពផ្លូវចិត្តនៃមនុស្សឈ្នះលោកធម៌ នៅតែមានអារម្មណ៍ថា ធម្មតា ព្រោះLDPមិនមែនជារបស់ខ្ញុំទេ តែជារបស់សមាជិកLDPទេតើ ម្លោះហើយ បើពួកគេដើរចេញពីLDPទាំងអស់ ខ្ញុំក៏មិនត្រូវការអីអោយមានLDPដែរ អត់បញ្ហាទាល់តែសោះ តែខ្ញុំដឹងច្បាស់ថាអ្នកគាំទ្រLDPមិនល្ងង់ដល់ថ្នាក់ហ្នុងទេ អីចឹងស្ថានភាពចិត្តខ្ញុំនៅតែធម្មតា តើសត្រូវរបស់ខ្ញុំបំផ្លាញខ្ញុំឬធ្វើអោយខ្ញុំឈឺចាប់តាមរបៀបណារួច។ ជាអ្នកបដិវត្តន៍ គឺជាមនុស្សលើមនុស្ស អត់បញ្ហាទេ សូមអញ្ជើញតាមសប្បាយ ខ្ញុំអង្គុយគងទាក់ខ្លាគិតរឿង និងធ្វើរឿងដែលខ្ញុំត្រូវធ្វើតាមធម្មតាគ្មានរមាស់ស្កៀបស្អីទេ បើខ្ញុំនិយាយពាក់ព័ន្ធនឹងរឿងរបស់ពួកគេខ្លះ មិនមែនដោយសារគេវាយLDPវាយខ្ញុំអោយរមាស់ស្កៀបទេ តែមកពីខ្ញុំហួសចិត្តនឹងពួកគេដែលមិននឹកស្មានថាពួកគេល្ងង់ឬថោកទាបដល់ថ្នាក់ហ្នឹងតែប៉ុណ្ណោះ៕

មនុស្សល្អតែពិការបេះដូង27 Dec 202000:05:07
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី ២៣ មិនា ឆ្នាំ២០១៩
វិញ្ញាណ ដឹងត្រូវ និងវិញ្ញាណ ដឹងខុស26 Dec 202000:04:58

សំណេរលោកពូ ខឹម វាសនា 2020.02.04

កត្តញ្ញូ និងអកត្តញ្ញូ 26 Dec 202000:19:12

កត្តញ្ញូ និងអកត្តញ្ញូ - ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២០

សំណេរលោកពូ ខឹម​ វាសនា ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០

______

[...]កតញ្ញូ ឬចិត្តដឹងគុណគឺសភាពចិត្តដែលដឹងនូវទឹកចិត្តលះបង់ ចិត្តខ្វល់ខ្វាយ ចិត្តឈឺឆ្អាលរបស់អ្នកណាម្នាក់ ជាចិត្តដឹងពីគុណ ឬស្គាល់ ឬវិញ្ញាណដឹងនូវគុណតម្លៃនៃការងារដែលខ្លួនធ្វើ ដឹងពីគុណតម្លៃនៃការងារដែលគេធ្វើ ការអោយនេះដែលនៅក្នុងចិត្តមានបង្កប់ទំពក់ទេ ទទួលអារម្មណ៍ថាជាសម្បកក្រៅអោយ ខាងក្នុងបង្កប់ទំពក់ទាញទៅវិញ មើលឃើញថា ពាល់ត្រូវថាជាចិត្តស្មោកគ្រោកគ្មានតម្លៃ ស្គាល់ថានេះជាការលះបង់ ទោះរបស់តិចតួចក៏ដោយក៏មើលដឹងថាមានតម្លៃខ្លាំងណាស់ ដួងចិត្តដែលទទួលបានការលះបង់ហើយដឹងថាជាការលះបង់ ដួងចិត្តនោះទទួលបាននូវភាពកក់ក្តៅហើយមានចិត្តគោរពគឺកតវេទី មនុស្សកតញ្ញូស្គាល់តម្លៃ ដឹងថានេះគឺជាតម្លៃ មានទឹកចិត្តកតវេទីគឺទឹកចិត្តគោរពជាទឹកចិត្តឆ្លើយតបនឹងគុណ ឆ្លើយតបនឹងគុណគឺគោរព ជួនកាលស្រក់ទឹកភ្នែកព្រោះពាល់ត្រូវតម្លៃនេះ អ៊ីចឹងហើយបានព្រះពុទ្ធដាក់ថាចិត្តកតញ្ញូ និងកតវេទីជាលំដាប់ចិត្តជាប់គ្នា អោយតែចិត្តមានកតញ្ញូដឹងថានេះជាគុណ ទឹកចិត្តកតវេទីគឺទឹកចិត្តគោរពគុណត្រូវមាន កតញ្ញូកតវេទី។ ត្រង់នេះសូមពួកក្មួយៗសញ្ជឹងគិតអោយយល់អោយពាល់ត្រូវនូវសភាពចិត្តកតញ្ញូនេះពីព្រោះចិត្តកតញ្ញូជាធម៌មេហ្វូងនៃកុសលធម៌ទាំងឡាយ ក្មួយៗមានឆ្ងល់ថាហេតុអ្វីវាដើរតួជាមេហ្វូងក្នុងផ្លូវចិត្តនៃកុសលធម៌ទាំងឡាយទេ? ជាមេហ្វូងគេគឺជាអ្នកដឹងខុសដឹងត្រូវ ដឹងល្អដឹងអាក្រក់ ដឹងគួរឬមិនគួរ អ្នកនាំមុខគេត្រូវមានគុណសម្បត្តិអ្វីខ្លះបានជាត្រូវធ្វើមេគេ? ពូសូមប្រើពាក្យថាជាធម៌ភ្លឺស្វាងខ្លាំងណាស់ទើបធ្វើជាអ្នកនាំផ្លូវគេបាន ក្មួយយល់ត្រង់នេះទេ? សភាពចិត្តដែលភ្លឺស្វាងគឺសភាពចិត្តដែលដឹងគុណតម្លៃអ៊ីចឹងហើយទើបធម៌នេះជាធម៌នាំមុខគេអោយកុសលធម៌ទាំងឡាយដើរត្រូវផ្លូវរបស់វា គឺដើរត្រូវផ្លូវដោយភ្លឺស្វាងដោយសារមានមេហ្វូងគឺធម៌កតញ្ញូនេះ។ មេហ្វូងភ្លឺស្វាងនាំអោយកូនហ្វូងដែលជាធម៌មានតែកម្លាំងនោះភ្លឺស្វាងល្អតាមមេហ្វូងនោះដែរ[...]

អានបន្ត៖ https://fb.com/veasna.khem.56/posts/2712838048944272

មេីល​វិញ្ញាណ​រុំ​ដោយ​កម្លាំង​ធាតុ​ភ្លើង​ចុះ​09 Feb 202100:08:45
សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ 09​ កក្កដា​ ឆ្នាំ​2020
សន្តិភាព និងឥស្សរភាព26 Dec 202000:20:27

សន្តិភាព និង ឥស្សរភាព

សំណេរលោកពូខឹម វាសនា-31-01-2020

...........................................

សន្តិភាព និងឥស្សរភាព

មានមនុស្សតិចណាស់ដែលស្គាល់ពីភាពខុសគ្នារវាងពាក្យទាំងពីរនេះ ហើយការទទួលអារម្មណ៍ឥស្សរភាពគឺរឹតតែតិចទៅទៀត ព្រោះមនុស្សភាគច្រើនមិនដែលមានអារម្មណ៍នេះផង ព្រោះមនុស្សដែលមានអារម្មណ៍ឥស្សរភាពនេះល្អហើយភ្លឺស្វាងខ្លាំងណាស់ដូច្នេះតើមនុស្សគ្រប់គ្នាអាចស្គាល់អារម្មណ៍ឥស្សរភាពនេះទៅកើតទេ?..................

អានសំណេរដើម

https://web.facebook.com/photo.php?fbid=2711141015780642&set=p.2711141015780642&type=1&theater

ហេតុអ្វីព្រះពុទ្ធសម្ដែងធម៌ប្រោសមនុស្សជិតស្លាប់26 Dec 202000:19:36
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី ១២ គុម្ភៈ ឆ្នាំ ២០២០
គេមិនបានគិតពីសុខទុក្ខអ្នកទេ26 Dec 202000:06:01

អត្ថបទខ្លីៗ-17,19-01-2020

សំណេរលោកពូ ខឹម វាសនា-17,19-01-2020

គេមិនបានគិតពីសុខទុក្ខអ្នកទេ

មនុស្សនិយាយចេញពីអារម្មណ៍អញ

..........................

អ្នកនិយាយចេញពីអារម្មណ៍មានអញថាៈ ខំប្រឹងធ្វើនយោបាយយូរហើយគ្មានបានកៅអីអង្គុយនឹងគេសោះ គ្មាននរណាគេបោះឆ្នោតអោយទេកុំសង្ឃឹមនោះ ប្រឹងមួយរយជីវិតទៀតក៏វានៅតែគ្មានកៅអីអង្គុយនឹងគេដែរ ខ្ញុំនិយាយចេញពីកម្លាំងត្រូវ ចេញពីចិត្តដែលគ្មានអញ ចេញពីចិត្តដែលគិតគេថាៈ អ្នកទៅនៅជាមួយគេអោយបានសុខចុះ បោះឆ្នោតអោយគេហើយ សូមគេជួយអ្នកអោយបានសុខចុះ នោះសូមអ្នកទៅចុះខ្ញុំអស់ក្តីបារម្មណ៍ហើយ តែខ្ញុំដឹងច្បាស់ថាគេមិនគិតអ្នកអោយបានសុខទេ គេគិតតែក្រុមគ្រួសារគេអោយបានសុខទេ ខ្ញុំជាក់ច្បាស់ក្នុងចិត្តខ្ញុំណាស់ថាអ្នកមិនបានសុខទេ ព្រោះតែអាណិត ខ្ញុំចិត្តមិនដាច់សោះបានជាខ្ញុំនៅតែធ្វើបក្សនេះរហូតមកដល់ពេលនេះជាងដប់ឆ្នាំហើយ។

អានសំណេរដើម

https://web.facebook.com/photo.php?fbid=2700149290213148&set=a.1376628242565266&type=3&theater

កម្លាំងបញ្ច្រាសនៃតេជគុណ សាន សុជា26 Dec 202000:15:26

កម្លាំងបញ្ច្រាសនៃតេជគុណ_សាន_សុជា-12-01-2020

សំណេរលោកពូខឹម វាសនា វែកញែកភាពអញរបស់តេជគុណសាន សុជា ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០

..............................................................

សរុបជារួមទៅខ្ញុំចង់និយាយប្រាប់លោកថា លោកឈប់និយាយអប់រំគេទៅ ឈប់និយាយអោយតម្រុយទៅគេគិតទៅ លោកនិយាយមិនកើតទេ ទៅមុខទៅក្រោយយកជាចំណេះដឹងមិនកើតទេពីព្រោះលោកជាប់អញធំណាស់ គឺកម្លាំងបញ្ច្រាស តើបងប្អូនស្គាល់កម្លាំងបញ្ច្រាសទេ? កម្លាំងបញ្ច្រសនាំអោយកើតការដឹងបញ្ច្រាស បើលោកនិយាយតាមការដឹងរបស់លោកពីក្នុងចិត្តគឺខុស តែបើលោកលឺគេនិយាយហើយលោកគិតទៅថាត្រូវក៏នៅតែជាអារម្មណ៍អញគឺអារម្មណ៍ខុស អារម្មណ៍បញ្ច្រាស អារម្មណ៍បញ្ច្រាសនេះនិយាយពាក្យត្រូវគឺភូត មិនមែនជាពាក្យពិតចេញពីក្នុងចិត្តរបស់លោកទេ ជាប់អញគឺជាប់នឹងខាងខុស លោកនិយាយយ៉ាងណាក៏មិនត្រូវដែរ។ បើលោកនិយាយចេញពីក្នុងចិត្តគឺត្រូវតែនិយាយខុសព្រោះលោកជាប់ខាងខុសគឺអញ អញនេះបើនិយាយពាក្យត្រូវវិញគឺស្តាប់ទៅដឹងថាមិនមែនជាពាក្យនៅក្នុងចិត្តទេ លឺគេលឺឯងគិតថានិយាយអញ្ចឹងទៅត្រូវក៏និយាយទៅ ដើម្បីអោយគេគិតថាខ្លួនឯងនេះជាអ្នកនិយាយត្រូវ ព្រោះលោកជាប់នឹងអញគឺជាប់នឹងខាងខុសហើយ ស្អីក៏មិនត្រូវដែរ ទៅមុខទៅក្រោយត្រឡប់ត្រឡិន រកភាពត្រឹមត្រូវក្នុងសម្តីរបស់លោកមិនឃើញទេ។

អានសំណេរដើម

https://web.facebook.com/veasna.khem.56/videos/2693524114208999/

សម្គាល់ថាជាអ្នកប្រាជ្ញ26 Dec 202000:01:41

អត្ថបទខ្លីៗ​​ សំណេរលោកពូ​ ខឹម​​​ វាសនា​ ថ្ងៃទី ០៨ មករា ឆ្នាំ២០២០

អញជារបាំង26 Dec 202000:01:07

អត្ថបទខ្លីៗ​ សំណេរលោកពូ ខឹម វាសនា ០៨​​ មករា​ ឆ្នាំ​ ២០២០

គ្មានទេសត្វមានជីវិត26 Dec 202000:02:12

អត្ថបទខ្លីៗ​ សំណេរលោកពូ​ ខឹម​ វាសនា​ ថ្ងៃទី​​០៨​ មករា ឆ្នាំ២០២០

អន្លង់​អវិជ្ជា​26 Dec 202000:10:26

អន្លង់អវិជ្ជា
សំណេរលោកពូ ខឹម វាសនា-07-01-2020
..........................................
ព្រះពុទ្ធបានប្រើពាក្យថាអន្លង់អវិជ្ជា
ខ្ញុំចេះតែគិតពីផលអាក្រក់ ពីផលអវិជ្ជមាននៃភាពអវិជ្ជា ឬការពាល់ត្រូវច្រឡំរបស់សត្វលោក ខ្ញុំយល់ច្បាស់ណាស់ថាហេតុអ្វីព្រះពុទ្ធប្រើពាក្យអន្លង់អវិជ្ជា។ តើមានពាក្យណាអោយធ្ងន់ អោយខ្លាំងជាងពាក្យថាអន្លង់ទៅទៀត បើមានពាក្យខ្លាំងជាងពាក្យអន្លង់ហ្នឹង ម្លេះសមព្រះពុទ្ធប្រើពាក្យហ្នុងហើយសម្រាប់គូសបញ្ជាក់ពីភាពមហន្តរាយ ហិនហោចខ្លោចផ្សាដែលមានទំហំហួសពិពណ៌នា ដែលបានកើតមកពីការដឹងច្រឡំ ឬអវិជ្ជានេះ វាពិតជាមានទំហំអវិជ្ជមានធំធេងណាស់ មហន្តរាយធំធេងណាស់រហូតទៅដល់រលាយលោកនេះរាប់លានដងមិនអស់ទៅហើយដោយសារតែអវិជ្ជា ឬការដឹងច្រឡំនេះ។ ...................

អានសំណេរដើម
https://web.facebook.com/photo.php?fbid=2688257144735696&set=a.1376628242565266&type=3&theater

អាតូមពិតដែលជាធាតុមានតែមានមួយ26 Dec 202000:25:03

សំណេរលោកពូ ខឹ​ម វាសនា ថ្ងៃទី ២៥ ធ្នូរ ២០១៩

កិត្តិយស​​ និង​តម្លៃ26 Dec 202000:06:41

សំណេរលោកពូ​ ខឹម​ វាសនា ថ្ងៃទី ១៩ កញ្ញា ២០១៩

ពន្យល់ធម៌ក្មួយៗនៅចំការសៀមរាប ភាគទី ០១08 Feb 202101:04:31
លោកពូ ខឹម វាសនាបកស្រាយព្រះធម៌ដល់ក្មួយៗ នៅចំការខេត្តសៀមរាប
បុគ្គលពីរពួកដែលមានដោយកម្រ26 Dec 202000:04:07

សំណេរលោកពូ ខឹម វាសនា ថ្ងៃទី ២១ តុលា ឆ្នាំ២០១៨

អំពើល្អពិតប្រាកដ25 Dec 202000:07:40
អត្ថបទ Mosad Elli
ហេតុអ្វីអញជាធាតុចង្រៃ25 Dec 202000:13:22
សំណេរលោកពូ ខឹម វាសនា
គ្មានកម្លាំងអ្វីស្មើកម្ម ភាគទី ២24 Dec 202000:28:57
គ្មានកម្លាំងអ្វីស្មើកម្ម ភាគទី ២ សំណេរលោកពូ ខឹម វាសនា ថ្ងៃទី២៣ ធ្នូ ២០១៩ ព ស ២៥៦៣
ទិដ្ឋុជុកម្ម23 Dec 202000:09:33

សំណេរលោកពូ ខឹម វាសនា-07-02-2020

............................................................

ទិដ្ឋុជុកម្ម ព្រះពុទ្ធចាត់ទុកជាអំពើល្អ ឬអំពើបុណ្យ ឬអំពើត្រូវមួយក្នុងចំណោមអំពើបុណ្យ ឬអំពើត្រូវទាំង១០។ អ្នកអាចធ្វើអំពើនេះបានលុះត្រាតែអ្នកនោះស្គាល់អ្វីខុស អ្វីត្រូវច្បាស់លាស់ណាស់ ដូច្នេះយើងអាចនិយាយបានថា អ្នកដែលធ្វើបុណ្យទី១០គឺទិដ្ឋុជុកម្មនេះបាន លុះត្រាតែបុគ្គលនោះកត្តញ្ញូខ្លាំងណាស់ គឺមនុស្សដែលមានវិញ្ញាណកើតមកពីកម្លាំងស្រប កម្លាំងគ្មានអញ កម្លាំងត្រូវ ដូច្នេះបានជាព្រះពុទ្ធសម្តែងថាកត្តញ្ញូបុគ្គលគឺបុគ្គលមានដោយកម្រ។

អារម្មណ៍ ថាមានអញជាអារម្មណ៍ខុស23 Dec 202000:18:37

2020-01-02-អារម្មណ៍ថាមានអញជាអារម្មណ៍ខុស

#អារម្មណ៍ថាមានអញជាអារម្មណ៍ខុស

សំណេរលោកពូ ខឹម វាសនា-02-01-2020

..........................................

ដើម្បីងាយចាប់បាននូវសំណេររបស់លោកពូតាមលំដាប់លំដោយ បងប្អូនអាចស្តាប់ឃ្លីបនីមួយៗតាមលំដាប់ដែលបានរៀបចំខាងក្រោមបង្អស់។

អារម្មណ៍ថាមានអញជាអារម្មណ៍ខុស សច្ចៈមានតែកម្លាំង កម្លាំងមិនអាចកើតមានអញទេ មិនអាចថាមានខ្លួនទេ មិនត្រូវកើតមានវិញ្ញាណដឹងទើបត្រូវ ដូចដីឥដ្ឋដែលគេលុញធ្វើគោ រឿងពិត រឿងត្រឹមត្រូវ គោដីនោះមិនត្រូវមានវិញ្ញាណដឹងទេ មិនត្រូវមានជីវិតទេ ទើបជារឿងត្រឹមត្រូវ តែបើគោដីនោះមានជីវិតគឺជារឿងខុស យើងឆ្ងល់ណាស់ហេតុអ្វីបានជាគោដីនោះទៅជាមានជីវិតកើត វាជារឿងខុសតែហេតុអ្វីគោដីនោះមានជីវិតទៅកើត ការពិតរឿងសច្ចៈក្នុងលោកនេះមានតែកម្លាំងវិលនៃអាតូមដែលមានធាតុដី ទឹក ភ្លើងនិងខ្យល់ បង្កើតបានជាកម្លាំង ឬកម្មតែប៉ុណ្ណឹងតែមនុស្សយល់ថាមានអញ មានខ្លួនឯងជាមនុស្ស ការដឹងបែបនេះព្រះពុទ្ធហៅថាអវិជ្ជាព្រោះការពិតជាកម្លាំងសុទ្ធវាមិនត្រូវមានជីវិតទេ តែមនុស្សពាល់ខ្លួនឯងត្រូវថាមានអញ មានជីវិតនេះហើយគឺអវិជ្ជាគឺការដឹងខុស។.......................

អានសំណេរដើម

https://www.facebook.com/photo.php?fbid=2683176001910477&set=a.1376628242565266&type=3&theater

គ្មានកម្លាំងអ្វីស្មើកម្ម ភាគទី ១22 Dec 202000:16:38
#កាដូសម្រាប់សមាជិកគ្រួសារសម្ព័ន្ធនាថ្ងៃខួបគម្រប់៥៤ឆ្នាំ (សំណេរពេញ) សមាជិក និងអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានរៀបចំប្រារព្ធធ្វើពិធីខួបកំណើតប្រមុខគណបក្ស គម្រប់៥៤ឆ្នាំ (11.12.1965-11-12-2019) ។ ....................... ថ្ងៃទី១១ ខែឆ្នូ ជារៀងរាល់ឆ្នាំ សមាជិក និង អ្នកគាំទ្រនៃគ្រួសារសម្ព័ន្ធ តែងតែរៀបចំប្រារព្ធធ្វើពិធីខួបកំណើតប្រមុខគណបក្ស ដែលពួកគេចាត់ទុកជាប្រមុខមហាគ្រួសារសម្ព័ន្ធ នៅគ្រប់ខេត្ត ក្រុង ជាការរំលឹកនឹកគុណនូវការលះបង់មិនអាចកាត់ថ្លៃបានរបស់ប្រមុខគ្រួសារសម្ព័ន្ធផង និងដើម្បីជាវេលាសម្រាប់គ្រួសារក្រៅផ្ទៃរួមមនោសញ្ចេតនាបានជួបជុំសប្បាយរីករាយជាមួយគ្នាផងដែរ។ ខុសប្លែកពីរាល់ឆ្នាំកន្លងទៅ ដែលសមាជិក និង អ្នកគាំទ្រ តែងប្រារព្ធធ្វើនោះ គឺខួបនៅក្នុងឆ្នាំ២០១៩ នេះ មិនបានធ្វើនៅទីស្នាក់ការកណ្តាលគណបក្សរាជនីភ្នំពេញនោះទេ ដោយសារតែខាងសាលាក្រុងកំពុងជីកដីដាក់លូនៅចំពីមុខស្នាក់ការគណបក្សបិទផ្លូវនិងទីធ្លាខាងមុខទីស្នាក់ការកណ្តាលគណបក្ស ជាហេតុធ្វើអោយខួបនៅឆ្នាំនេះ មិនអាចរៀបចំអោយអធិកអធម្មដូចរាល់ឆ្នាំ។ បើទោះជាបែបនេះក្តី សមាជិក និងអ្នកគាំទ្រតាមខេត្ត ស្រុក ក្រុង នានា ក៏នៅតែចូលថវិកាគ្នា ប្រារព្ធធ្វើខួបជួបជុំគ្រួសារសម្ព័ន្ធដើម្បីជាសារថ្លែងអំណរ និងការដឹងគុណនូវការលះបង់របស់ប្រមុខចលនា ដែលពួកគេតែងហៅដោយក្តីគោរពថា បងវាសនា លោកពូ វាសនា លោកអ៊ុំ វាសនា ដែលបានពន្យល់បំភ្លឺអំពីមេរៀនជីវិត កិច្ចប្រតិបត្តិធម៌ និង នយោបាយ ដោយចិត្តផ្តល់អោយ ជាចិត្តហូរមិនមានទម្ពក់ដល់ប្រជាពលរដ្ឋទូទៅ។ អ្វីដែលកាន់តែខុសប្លែកពីរាល់ឆ្នាំនោះ គឺនៅក្នុងគណនីហ្វេសបុកផ្លូវការរបស់ប្រមុខចលនាបដិវត្តន៍ផ្នត់គំនិត បានបង្ហោះសារ ដោយមានខ្លឹមសារនៅបន្ទាត់ដំបូងថា "ជាការដូរសំរាប់ក្មួយៗទាំងអស់នាថ្ងៃខួបគម្រប់៥៤ឆ្នាំនេះ" មុនពេលកម្មវិធីគម្រប់ខួបកាត់នំ អាយុ៥៣ឈានចូល៥៤ឆ្នាំ របស់លោកពូ វាសនា មកដល់ ដែលសមាជិកនិង អ្នកគាំទ្រ ក្មួយៗបានរៀបចំធ្វើសមល្មមនាឯទឹកដីនៅចំការដ៏ស្ងប់ស្ងាត់ ត្រជាក់ល្ហឹម និងក្រោមពន្លឺព្រះច័ន្ទរះពេញបូរមីដ៏មូលក្រឡង់ ចាប់ផ្តើម។ ក្នុងសារនោះ គឺជាសាររៀបរាប់ពន្យល់លម្អិតអំពីមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធដែលបានបាត់បង់ន័យដើមអស់កាលដ៏យូរលង់មកហើយ។ មិនខុសប្លែកពីសំណេរដែលប្រមុខបានបង្ហោះនោះទេ ក្រោយពីការកាត់នំចប់សព្វគ្រប់ ទម្លាប់នៃការផ្តល់អោយតាមរយៈការពន្យល់ៗ លោកពូ វាសនា បានពន្យល់អំពីខ្លឹមសារនៅក្នុងសំណេរខាងលើទៅកាន់ក្មួយៗដែលបានរៀបចំ និងមកចូលរួមក្នុងកម្មវិធីកាត់នំខួបគម្រប់៥៤ឆ្នាំ ក្រែងលោមានក្មួយៗមិនទាន់យល់អំពីសំណេរដែលជាសារផ្តល់ជាកាដូរដល់ក្មួយៗទាំងឡាយបានយល់កាន់តែច្បាស់អំពីមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ៕
តើការកសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ?(ភាគទី​ 9 ភាគបញ្ចប់)20 Dec 202000:11:08
តើការកសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ?(ភាគទី០៩ បញ្ចប់)-04-04-2020 #តើការកសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ_(ភាគទី០៩ បញ្ចប់) សំណេរលោកពូ-04-04-2020 ........................................ [....] ចិត្តសត្វតូចតាចកំប៉ិកកំប៉ុក ចិត្តសត្វមិនរឹងមាំ មិនមានការពិចារណាពីជីវិតច្រើន មិននឿយណាយ ព្រោះមិនបានលោកធម៌ ខ្លួនច្រឡំថាខ្លួននឿយណាយនឹងជីវិតណាស់ តាមពិតមកពីខ្វះលោកធម៌ក្នុងជីវិតទេតើ តើចិត្តទន់ខ្សោយរបៀបៗនេះទៅទប់ទល់ឈ្នះមហាតណ្ហានេះកើតដែរ? ណ្ហើយក្មួយអើយ! ប្រឹងអោយអស់លទ្ធភាព ហើយទុកតាមដំណើរឧបនិស្ស័យសត្វទៅចុះ។[....] អានសំណេរដើម https://web.facebook.com/photo.php?fbid=2767668040127939&set=a.1376628242565266&type=3&theater
តើត្រូវកសាងឧបនិស្ស័យយ៉ាងម៉េចដែលហៅថាត្រូវ? ភាគទី 820 Dec 202000:12:01
តើកសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ-ភាគទី០៨-27-03-2020 #តើកសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ_ភាគទី០៨ សំណេរលោកពូ-27-03-2020 .......................................... [.....]ឧទាហរណ៍លឺគេនិយាយថា មនុស្សស្រីយើងត្រូវចេះធ្វើខ្លួនអោយស្អាតដើម្បីទាក់ទាញអោយប្តីនៅផ្ទះ លឺភ្លាមចិត្តសត្វក្នុងថ្នាក់ខ្ពស់ខ្ទាស់ភ្លាម នឹកគិតក្នុងចិត្តថា បើគូស្នេហ៍របស់យើងមានចិត្តគិតថាបើខ្លួនប្រាណរបស់យើងចុះសម្ភស្ស នោះស្វាមីខ្លួនមានចិត្តទៅរកអ្នកក្រៅ ចិត្តយើងអោយទៅភ្លាមគ្មានប្រឹងធ្វើខ្លួនអោយស្អាតដើម្បីទាក់ប្តីអោយនៅជាមួយខ្លួនស្អីទេ បើលឺពាក្យនេះ ឬសង្កេតចិត្តរបស់ប្តីខ្លួនថាមានចិត្តបែបហ្នឹង មិនបាច់និយាយគ្នាច្រើនទេ អោយមានចិត្តតុបតែងខ្លួនដើម្បីអោយប្តីនៅជាមួយខ្លួន ឬតាមឃ្វាលប្តីគឺអត់ដាច់ខាត មានតែលែងគ្នាតែម្តងទៅ។ នេះគឺចិត្តសត្វថ្នាក់ខ្ពស់ ដឹងសញ្ញារបស់កាយ និងសញ្ញារបស់ចិត្តច្បាស់លាស់ក្នុងមនោរម្មណ៍ខ្លួន ហើយស៊ូទ្រាំនឹងការដឹងថាខ្លួនថោកទាបមិនបានទេ ក្នុងករណីនេះអារម្មណ៍ដឹងថាខ្លួនថោកទាប ខំតែងខ្លួនដើម្បីអោយគេនៅជាមួយ ខំផ្គាប់ផ្គុនអោយគេនៅជាមួយ ខំសំញែងលុយកាក់អោយគេនៅជាមួយ ក្តាប់លុយអោយជាប់អោយគេនៅជាមួយ អង្វរលួងលោមគេអោយគេនៅជាមួយ ធ្វើល្បិចកល់អោយគេព្រមនៅជាមួយជាដើម គឺក្នុងមនោរម្មណ៍ស៊ូមិនបាននឹងការដឹងនេះទេ ចេះតែមានអារម្មណ៍ថាខ្លួនធ្វើអំពើថោកទាបណាស់ បើគេចង់ទៅ ត្រូវតែអោយគេទៅ ទាក់គេអោយនៅតាមរបៀបខាងលើនេះ ខ្លួនគ្មានអារម្មណ៍កក់ក្តៅក្នុងជីវិតទេ គឺបែងចែកបានអារម្មណ៍កក់ក្តៅដែលបានទទួលពីការផ្តល់អោយដោយក្តីសណ្តោសដែលនាំចិត្តខ្លួនអោយគោរព និងអារម្មណ៍ភេទដែលជាអារម្មណ៍សត្វយ៉ាងច្បាស់លាស់។ ចិត្តរបៀបនេះគឺជាចិត្តដែលមិនជាប់ជំពាក់ក្នុងកាមឡើយថ្វីត្បិតតែមានការរួមភេទជារឿងធម្មតារបស់ជីវិតជាមនុស្ស តែសញ្ញារបស់ចិត្តខ្លួន នៅតែជាសញ្ញាចិត្តសត្វក្នុងថ្នាក់ខ្ពស់ដែលអាចបែងចែកអារម្មណ៍កាមរបស់កាយ និងអារម្មណ៍ចិត្តដែលជាចិត្តសត្វក្នុងថ្នាក់ខ្ពស់បានតែដដែលហ្នឹង។ មនុស្សសព្វថ្ងៃលែងស្គាល់ថាអ្វីទៅជាសេចក្តីស្នេហា យកអារម្មណ៍ភេទមកនិយាយថាជាក្តីស្នេហាទៅហើយ អ្នកខ្លះមិនមែនអារម្មណ៍ភេទទេ តែក៏នៅតែជាអារម្មណ៍សត្វ គឺអារម្មណ៍ចង់ពឹងគេ ព្រោះគេមានទ្រព្យសម្បត្តិជាងខ្លួន រៀបការជាមួយគេទៅខ្លួនបានខ្ពស់មុខខ្ពស់មាត់ដោយសារគេ ។ល។ នេះមិនមែនជាក្តីស្នេហារបស់សត្វក្នុងថ្នាក់ខ្ពស់ឡើយ តែពូសូមនិយាយសង្ខេបដោយខ្លីត្រឹមប៉ុណ្ណេះ ព្រោះពូចង់និយាយតែពីអារម្មណ៍កាមតណ្ហាដែលធ្វើអោយចិត្តមនុស្សវក់វីមិនអាចស្តាប់យល់ធម៌បានតែប៉ុណ្ណោះ។ [.....] អានសំណេរដើម https://web.facebook.com/.../a.15336.../2811519692426629/...
តើត្រូវកសាងឧបនិស្ស័យយ៉ាងម៉េចដែលហៅថាត្រូវ? ភាគទី​ 720 Dec 202000:16:55
ការសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ_ភាគទី០៧ #ការសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ_ភាគទី០៧ សំណេរលោកពូ-18-03-2020 ____________________ [......] ពូចេះតែគិតក្នុងចិត្តថា គេដឹងថាចិត្តពូល្អ ពូពន្យល់ប្រាប់គេ គេដឹងថាចិត្តយើងល្អ ចង់អោយគេយល់ គេដឹងទៀតថាបញ្ញាយើងលើសគេប៉ុន្តែពូបាននិយាយប្រាប់គេថាធម៌ដែលពូកំពុងពន្យល់គេនេះវាមានតម្លៃលើសលុយប៉ុន្មានលានដងក៏ដោយ លើសរបស់របរក្នុងលោកទាំងអស់ ពូឆ្ងល់ណាស់ បើគេថាចិត្តពូល្អចង់អោយគេយល់ បញ្ញារបស់ពូក៏គេដឹងថាគ្រាន់បើជាងគេ ចុះហេតុអ្វីពូនិយាយនឹងគេបែបហ្នឹងស្រាប់តែឃើញគេធម្មតា តើចិត្តគេយល់ថាធម៌នេះសំខាន់ដូចពូយល់ដែរឬទេ? ប្រាកដណាស់គេមិនបានយល់ដូចពូទេ គេមានទិដ្ឋិមួយនៅក្នុងចិត្តរបស់គេថាការគិតរបស់គេវាត្រឹមត្រូវហើយ។ ចុះគេថាពូល្អចង់អោយគេយល់ ថាពូមានប្រាជ្ញាលើសគេ ចុះហេតុអ្វីចំណុចទាំងពីរហ្នឹងមិនជួយអោយគេបានដូរទិដ្ឋិរបស់គេផង? នៅតែរឹងប៉ែសចាក់មិនធ្លុះតែដដែល។ ជួបពូនៅថ្ងៃក្រោយឃើញគេនៅដដែរ គ្មានផ្លាស់ប្តូរអ្វីទាល់តែសោះ នេះគេគ្មានពាល់ត្រូវធម៌ទេ ចិត្តរបស់គេឆ្ងាយពីធម៌ណាស់ ជួនកាលគេអាចជជែកជាមួយពូរឿងធម៌នេះទៀតផង ប៉ុន្តែគេគ្មានយល់អំពីធម៌ទេ បើគេយល់គេពុំមានលក្ខណៈដដែលអញ្ចឹងទេ។ ពូថាគេមិនយល់គេឆ្ងល់ហេតុអីក៏ពូថាគេមិនយល់ធម៌ គេជជែកជាមួយពូរាល់ថ្ងៃបានដែរតើ ម៉េចថាគេមិនយល់? ពូនឹកក្នុងចិត្តថាគេជជែកអំពីរបៀបគាស់យកមាស ត្រូវធ្វើបែបនេះ ឬបែបនោះ ពូប្រាប់ថាអ្នកមិនដឹងថាខ្ញុំក៏កំពុងតែជីកមាសទេ។ គេឆ្លើយថា ទេ! គេដឹងថាពូជីកមាសតើ គេជជែកជាមួយពូរឿងជីកមាសហ្នឹងហើយតើ។ ពូឆ្លើយថាអ្នកឯងមិនដឹងថាខ្ញុំកំពុងជីកមាសទេ បើដឹងថាខ្ញុំកំពុងជីកមាស ម្លេះអ្នកឯងស្រវេស្រវាយកអ្វីមកទុកច្រកមាសហើយ អ្នកឯងមើលគេជុំវិញដែលកំពុងស្តាប់យើងជជែករឿងជីកមាសនេះមើល នៅក្នុងដៃគេ ខ្លះកាន់ធុង ខ្លះមានឆ្នាំងកញ្ចាស់ កាន់ឆ្នាំងកញ្ចាស់ ខ្លះមានបាវកាន់បាវ។ល។ តើគេកំពុងតែធ្វើអ្វីហ្នឹង ពួកអ្នកដឹងថាពូកំពុងតែជីកមាស គេកាន់របស់របរទុកដាក់មាស ហ្នុងហើយអ្នកដឹងថាពូកំពុងតែជីកមាស ហើយអ្នកឯងអង្គុយជជែករឿងជីកមាស អ្នកឯងគ្មានដឹងថាខ្ញុំកំពុងតែជីកមាសទេ ហេតុអីបានជាខ្ញុំថាអញ្ចឹង ពីព្រោះមិនឃើញអ្នកឯងយកស្អីមកទុកដាក់មាសផង។ គេសួរពូថាអញ្ចឹងតើគេត្រូវធ្វើអីដើម្បីអោយពូថាគេយល់? យល់ហើយតើធើអីទៀត? ពូស្តាប់ហើយចង់អុកគូទ បំបែកមិនបានទេ។ នេះហើយជាទិដ្ឋិមួយបែប។[......] អានសំណេរដើម https://web.facebook.com/photo.php?fbid=2752299418331468&set=a.1376628242565266&type=3&theater
វិប្បយុត្តិ​ និង​សម្បយុត្តិ07 Feb 202100:05:47
សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ ០៦​ កក្កដា​ ឆ្នាំ​២០២០
តើត្រូវកសាងឧបនិស្ស័យយ៉ាងម៉េចដែលហៅថាត្រូវ? ភាគ​ 620 Dec 202000:14:43
ការសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ? ភាគទី០៦-17-03-2020 #ការសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ_ភាគទី០៦ សំណេរលោកពូ-17-03-2020 .............................................. ការសាងឧបនិស្ស័យជាមនុស្សគ្មានអញក្នុងផ្លូវអារម្មណ៍។ ក្មួយៗរៀនស្រមៃគិតដូចពូមើល ចិត្តនៅពីខាងក្នុង វាជាធម៌ដែលត្រូវគាស់រំលើងសន្តានអាក្រក់ចេញ និងបញ្ចូលទៅវិញនូវសន្តានល្អ នេះជាការសន្សំឧបនិស្ស័យទៅអោយចិត្ត ហើយសភាពចិត្តដែលមានអញនៅក្នុងចិត្តមនុស្ស វាប្រៀបដូចជាស្បោងផ្លាស្ទិករុំផ្លែឈើ រុំនៅពីខាងក្រៅចិត្ត សភាពស្បោងផ្លាស្ទិកនេះប៉ុនរូបរាងកាយមនុស្ស ចិត្តយើងស្រមៃថាវាប៉ុនប្រអប់បេះដូងលួចសម្ងំនៅក្នុងគ្រោងវិញ្ញាណគឺកាយ។ សូមក្មួយៗទម្លាប់គិតអោយចិត្តមានសភាពធម្មតារហ័សរហួនក្នុងការកត់សម្គាល់ថាស្អីជាស្អី។ សំបកកាយនេះមិនមែនយើងទេ វាគ្រាន់តែជាគ្រោងវិញ្ញាណនៅក្នុងអត្ថិភាពជាមនុស្សតែប៉ុណ្ណោះ ពេលបែកធ្លាយអត្ថិភាពជាមនុស្សតែ៧ខណៈទេ ចិត្តបានធ្វើគ្រោងវិញ្ញាណវាថ្មីដើម្បីអោយចិត្តអាចដឹងពិភពលោកខាងក្រៅរបស់វានោះ ហើយដែលគេហៅថាចាប់ជាតិ តែកុំភ្លេចថាចិត្តនោះនៅដដែលមានសភាពយ៉ាងម៉េចគឺយ៉ាងហ្នុង ហើយស្លាប់កើតភ្លេចអស់រលីងមិនដឹងថាខ្លួនឯងមកពីណាពីជាតិមុនគឺមានតែមនុស្សនិងតិរច្ឆាននេះឯង នេះហើយដែលព្រះពុទ្ធលោកសម្តែងថានេះគឺអវិជ្ជាក្នុងអត្ថិភាពជាមនុស្សនោះ............ អានសំណេរដើម https://web.facebook.com/photo.php?fbid=2751359435092133&set=a.1376628242565266&type=3&theater
តើត្រូវកសាងឧបនិស្ស័យយ៉ាងម៉េចដែលហៅថាត្រូវ? ភាគទី 520 Dec 202000:11:02
តើសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ?​ភាគទី០៥-16-03-2020 #តើសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ_ភាគទី០៥ សំណេរលោកពូ-16-03-2020 ........................................ អ្វីដែលគេហៅថាព្រះពុទ្ធសាសនាបានចូលមកប្រទេសខ្មែរយើងគឺពុំមាននរណាម្នាក់បានយល់ច្បាស់អំពីអត្ថន័យពិតប្រាកដដែលព្រះសម្មាសម្ពុទ្ធបានបង្រៀនមនុស្សនោះទេ។ បើគេយល់ច្បាស់អំពីអត្ថន័យដែលព្រះសម្មាសម្ពុទ្ធបង្រៀនដល់មនុស្ស ប្រាប់ការពិតដល់មនុស្ស គេមិនអាចហៅការបង្រៀន និងការប្រាប់ពីដំណើរធម្មជាតិរបស់ព្រះអង្គថាជាព្រះពុទ្ធសាសនាទេ ម្លេះគេមិនអាចបកប្រែពាក្យសទ្ធាជាជំនឿទេ។ នេះជាភស្តុតាងច្បាស់ខ្លះៗដែលបញ្ជាក់ថាខ្មែរដែលបដិបត្តិតាមការបង្រៀនរបស់ព្រះពុទ្ធមិនត្រឹមត្រូវទេ ពូមិនដឹងថាមិនត្រឹមត្រូវចាប់ពីពេលណាមកទេ តែពូដឹងថាក្លាយន័យនេះគឺមានយូរយារណាស់មកហើយ សូមរំលឹកក្មួយៗអោយភ្ញាក់ថា អ្វីៗដែលពូនិយាយទាំងអស់នេះ គឺជាការបោសសម្អាតការបង្រៀនរបស់ព្រះពុទ្ធអោយត្រឹមត្រូវតាមន័យដើមឡើងវិញ។ អានសំណេរដើម https://web.facebook.com/ldp.hq1/videos/1418420568329473/
តើត្រូវកសាងឧបនិស្ស័យយ៉ាងម៉េចដែលហៅថាត្រូវ? ភាគទី 420 Dec 202000:14:34
ការកសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ? ភាគទី០៤-15-03-2020 #ការកសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ_ភាគទី០៤ សំណេរលោកពូ-15-03-2020 ......................... សីលព្វត្តបរាមាសៈ ក្មួយៗត្រូវយល់ពាក្យសីលធម៌ សុជីវធម៌ និងអ្នកសម្តែងធ្វើឫកពារជាអ្នកត្រឹមត្រូវ។ សីលធម៌បានដល់សភាពដែលចិត្តមានប្រក្រតីភាពនូវធម៌ល្អទាំងឡាយ មានចិត្តដែលមិនបៀតបៀន ចិត្តគោរពនូវទឹកចិត្តអ្នកដទៃ ចិត្តដែលមិនខកខានធ្វើកាតព្វកិច្ចរបស់ខ្លួនចំពោះមនុស្សទូទៅមានសង្គមជាតិជាដើម និងចិត្តដែលមិនធ្វើខុសទៅលើគេមុនជាដើម នេះគឺជាសីលធម៌។ សីលប្រែថាប្រក្រតី មានន័យថាជាប្រក្រតីរបស់ចិត្តទៅហើយ អ្នកមានសីលធម៌ ឬអ្នកមានសីលគឺជាចិត្តដែលមានប្រក្រតីនូវចិត្តមិនបៀតបៀន ចិត្តមិនធ្វើខុសលើគេមុន ចិត្តមិនអាចខកខានធ្វើកាតព្វកិច្ចដែលខ្លួនមានចំពោះអ្នកដទៃ ចិត្តដែលគោរពទឹកចិត្តអ្នកដទៃជាដើម។ ចំណែកសុជីវធម៌ គឺជាដំណើរចិត្តដែលរៀនកាន់យកធម៌ល្អទាំងឡាយមកដាក់ក្នុងចិត្តអោយក្លាយជាប្រក្រតី ក្មួយៗអាចសម្គាល់មើលចិត្តអ្នកកាន់សីលសព្វថ្ងៃ តើគាត់មានប្រក្រតី ឬនៅ? ឬក៏នៅក្នុងដំណើរតេះតះរបៀបអ្នករៀនកាន់សីលនៅក្នុងសភាពសុជីវធម៌នៅឡើយ? .... អានសំណេរដើម https://web.facebook.com/photo.php?fbid=2750008258560584&set=a.1376628242565266&type=3&theater
តើកសាងឧបនិស្ស័យយ៉ាងម្តេចដែលហៅថាត្រូវ? ភាគ0320 Dec 202000:07:23
តើកសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ?-14-03--2020 #តើកសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ?ភាគទី ០៣ សំណេរលោកពូ-14-03-2020 បុណ្យកុសលថ្នាក់សីលៈ ការសន្សំទៅអោយចិត្តរហូតទៅដល់ចិត្តមានភាពប្រក្រតីទៅដោយសីល មានន័យថាចិត្តដែលប្រក្រតីទៅដោយការមិនបៀតបៀន ការមិនធ្វើអ្វីដែលខ្លួនយល់ថាខុសទៅលើគេ ឬការខកខានមិនបានធ្វើអំពើដែលខ្លួនត្រូវធ្វើ។ ក្មួយៗត្រូវសម្គាល់អោយបាន ពួកអ្នកដែលនិយាយពីការកាន់សីលប្រាំ សីលដប់គឺត្រូវធ្វើបែបនេះ ឬត្រូវធ្វើបែបនោះគឺមានន័យថា ចិត្តរបស់គេមិនទាន់មានប្រក្រតីទៅដោយសីលទេ វាជាអំពើល្អថ្នាក់សីលរបស់កូនក្មេងថ្នាក់មេតេយ្យទេ ក្មួយៗសម្គាល់បានដែរឬទេ ពីចិត្តប្រក្រតីទៅដោយសីលដែលជាគោលដៅនៃការរៀនកាន់សីល គឺថារហូតចិត្តធ្វើមិនកើតនូវអំពើឆ្គាំឆ្គងទាំងឡាយ នេះជាគោលដៅនៃការរៀនកាន់សីល។ អ្នកដែលរៀនកាន់សីលដំបូងៗនៅរាប់សីលប្រាំកុំធ្វើអីខ្លះ សីលដប់កុំធ្វើអីខ្លះ មានន័យថាចិត្តរបស់គាត់មិនទាន់មានប្រក្រតីទៅដោយការមិនប្រព្រឹត្តអំពើខុសឆ្គងទាំងឡាយឡើយ ប៉ុន្តែសម្រាប់មនុស្សដែលចិត្តរបស់គេល្អថ្នាក់សីលគឺមានន័យថាគ្រប់អំពើអាក្រក់ទាំងឡាយគេមានចិត្តរង្គាស ធ្វើវាមិនកើត វាមិនស្របជាមួយនឹងមនសិការរបស់ខ្លួន តើក្មួយៗយល់ពីចំណុចនេះទេ? ...... អានសំណេរដើម https://web.facebook.com/photo.php?fbid=2749088015319275&set=a.1376628242565266&type=3&theater
តើសាងឧបនិស្ស័យយ៉ាងម៉េចដែលហៅថាត្រូវ? ភាគទី 220 Dec 202000:06:47
តើសាងឧបនិស្ស័យយ៉ាងម៉េចដែលហៅថាត្រូវ? ភាគទី 2 សំណេរលោកពូ ខឹម វាសនា ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០២០
តើកសាងឧបនិស្ស័យយ៉ាងម៉េចដែលហៅថាត្រូវ? ភាគទី 120 Dec 202000:14:46
តើកសាងឧបនិស្ស័យយ៉ាងម៉េចដែលហៅថាត្រូវ? ទាំងអស់មាន ៩ ភាគ។ នេះគឺជាសារអានជាសំឡេង ពីសំណេរលោកពូ វាសនាដែលបានសរសេរបង្ហោះផ្សាយតាមរយៈគណនីហ្វេសប៊ុក និងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់របស់លោក។ ក្នុងគោលបំណងដើម្បីជួយដល់អ្នកមានឧបនិស្ស័យទទួលបានឱកាសដ៏កម្រនេះ ។
កំលាំង​ធាតុ​ទឹក​07 Feb 202100:04:38
សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ ០៥​ កក្កដា​ ឆ្នាំ​២០២០
សំអាង​តែ​លើ​ហេតុផល​ចុះ​ ពូ​ជា​អ្វី​វា​មិន​សំខាន់​សម្រាប់​ក្មួយ​ៗ​ទេ​07 Feb 202100:13:16
សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ ០៤​ កក្កដា​ ឆ្នាំ​២០២០
ម៉ែ​ឳ​បង្កើត​កាយ​07 Feb 202100:03:30
សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ ១៣​ មិថុនា​ ឆ្នាំ​២០២០
តេី​ធម្ម​សញ្ញា​នៅ​ក្នុង​ខ្លួន​យើង​ឬ​07 Feb 202100:05:20
សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ ១៦​ សីហា​ ឆ្នាំ​២០២០
ក្រៅ​ពី​ពន្យល់​មិន​ដឹង​ជួយ​មនុស្ស​ចិត្ត​តិរច្ឆាន​តាម​របៀប​​ណា​ទេ​04 Feb 202100:05:35
សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ 13​ សីហា​ ឆ្នាំ​ 2020
ប្រយោជន៍​របស់​អ្នក​អាន​ហើយ​យល់​ទេ​03 Feb 202100:11:31
សំណេរ​លោក​ពូ​ ខឹម​ វាសនា​ថ្ងៃ​ទី​24​.08.2020
សុខដែលត្រឹមត្រូវនឹងសភាពកម្លាំង04 Mar 202100:11:00
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី០៦ គុម្ភៈ ឆ្នាំ២០២១
ពិភពលោក​ទាំង​បី​ឯណោះ​បង្កើត​ឡើង​ដោយ​កម្លាំង​វិល​02 Feb 202100:03:00
សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ 14​.08.2020
© My Podcast Data